កីឡា
មានការចែករំលែកច្រើនពីអ្នកគាំទ្រប្រដាល់គុនខ្មែរចង់ឲ្យ ឡៅ សៃណេត ប៉ះ មហាម៉ាត់
ប៉ុន្មានថ្ងៃមកនេះគេមើលឃើញថាមានការស៊ែចែករំលែក និងផ្គូផ្គងឲ្យប៉ះគ្នារវាងកីឡាករ ឡៅ សៃណេត និងកីឡាករអាហ្វហ្គានីស្ថាន មហាម៉ាត់ ព្រោះចង់ដឹងរវាងអ្នកទាំងពីរមួយណាខ្លាំងជាង។

រូបភាពហ្វេសបុក ឡៅ សៃណេត
មហាម៉ាត់ បន្ទាប់ពីយកឈ្នះ ពេជ្រ សឹង្ហៈ ជាលើកទី២ និងទទួលបានខ្សែក្រវាត់ថ្មីថ្មោងនេះមហាជនអ្នកគាំទ្រប្រដាល់ រួមទាំងអេដមីនមួយផងចំនួនផងនោះបានចាប់ផ្ដើមផ្គូផ្គងឲ្យរូបគេប៉ះជាមួយត្រកូល ឡៅ គឺ ឡៅ សៃណេត វិញម្ដង។
ការស៊ែចែករំលែកចង់ឲ្យប៉ះគ្នានេះ ព្រោះតែមហាជនមើលឃើញពីសមត្ថភាព មហាម៉ាត់ ល្អខ្លាំង និងយកឈ្នះជើងខ្លាំងទម្ងន់ស្រាលកម្ពុជាជាច្រើននាក់រួចហើយដូចជា ប៊ន ពន្លឹក ឬទ្ធិ ទេវតា ប៊ុនតុង គុនខ្មែរ ឡុង ពិសិដ្ឋ ពេជ្រ សឹង្ហៈ ទទួលបានពានរង្វាន់ផង និងឈ្នះខ្សែក្រវាត់ផង។

រូបភាពហ្វេកបុកផេក Hang Meas Kunkhmer
ដោយសារតែទម្រង់វាយកាច និងកាយសម្បទាធំល្អផងនោះទើបមហាជនចង់ឲ្យប៉ះ ឡៅ សៃណេត ដែលជាជើងខ្លាំងកំពុងឡើងកូដរួមទាំងកាយសម្បទាខ្ពស់ប្រហាក់ប្រហែលគ្នាទៀតផង។ អ្នកទាំងពីរនេះទំនងមិនយូរនោះទេ អាចនឹងប៉ះគ្នាហើយ ព្រោះសន្ទុះនៃការគាំទ្រពីមហាជនច្រើនចង់ឲ្យសាកក្បាច់គុនខ្មែរ និងចង់ដឹងថានរណាជាអ្នកឈ្នះផង។ ដូច្នេះហើយជឿជាក់ថាតាមបណ្ដាស្ថានីយនឹងរៀបចំឲ្យមានការប្រកួតនេះឡើងជូនអ្នកគាំទ្រគុនខ្មែរបានទស្សនាក្នុងពេលវេលាសមស្របណាមួយ។

រូបភាពហ្វេសបុក ឡៅ សៃណេត
បញ្ជាក់ដែរថា មហាម៉ាត់ ជាកីឡាករបរទេសដែលកំពុងស្នាក់នៅ និងហ្វឹកហាត់ជាមួយលោក សេន ប៊ុនថេន ក្នុងក្លឹបសេនប៊ុនថេនប៉ែនកាក់គុនខ្មែរ។ ថ្មីៗនេះ មហាម៉ាត់ ទើបឈ្នះពានរង្វាន់ម៉ារ៉ាតុងផង និងឈ្នះខ្សែក្រវាត់ X TREME របស់ទូរទស្សន៍ហង្សមាសផង។ ចំណែក ឡៅ សៃណេត ជាជើងខ្លាំងរបស់កម្ពុជាមួយរូបក្នុងវិស័យគុនខ្មែរនេះ។ ខ្សែក្រវាត់ ពានរង្វាន់ មេដាយ គឺក្មួយបង្កើតរបស់លោក ឡៅ ស៊ីណាត រូបនេះឈ្នះអស់ហើយនាពេលកន្លងមក។ បើ ឡៅ សៃណេត ប៉ះ មហាម៉ាត់ មែនតើបងប្អូនយល់ថាអ្នកណានឹងឈ្នះការប្រកួតមួយនោះ? បើប៉ះគ្នាមែនតើចប់ទឹកទេមើលទៅ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


