កីឡា
សេះត្រូវមានលក្ខខណ្ឌបែបនេះទើបជ្រើសរើសទៅប្រណាំងនៅសង្ក្រាន្តសៀមរាប
លោក សាត សាវីត បានលើកឡើងពីការប្រណាំងសេះនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ជាការរួមចំណែកលើកស្ទួយកីឡាសេះខ្មែរឲ្យមានការគាំទ្រឡើងវិញ។

លោក សាត សាវីត
ថ្លែងក្នុងពេលជ្រើសរើសសេះយកទៅសៀមរាប លោក សាត សាវីត គ្រូបង្ហាត់ជិះសេះបានឲ្យដឹងថា ដោយទទួលបានការងារពី សហព័ន្ធសហភាពយុវជនកម្ពហជា (សសយក) ជួយជ្រើសរើសសេះ និងរៀបចំជាការប្រកួតបែបប្រពៃណីនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាខេត្តសៀមរាបនៅពេលនេះ ក្រុមការងារកំពុងធ្វើយ៉ាងសកម្មលើរឿងនេះ។ សេះដែលត្រូវជ្រើសរើសយកទៅប្រណាំងគឺសរុប ១៥ក្បាលជាសេះខ្មែរដោយក្រុមការងារសហព័ន្ធជ្រើសរើសនៅតាមបណ្ដាខេត្ត-ក្រុងនានា។

ទិដ្ឋភាពជ្រើសរើសសេះ
ដោយឡែកកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារបានរៀបចំធ្វើតេស្ដតាមបច្ចេកទេសដើម្បីជ្រើសរើសសេះចំនួន៦ក្បាលបន្ថែមទៀតនៅរាជធានីភ្នំពេញដើម្បីយកទៅបង្គ្រប់១៥ក្បាលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតែម្ដង។
សេះដែលត្រូវជ្រើសរើសយកទៅប្រកួតនៅអង្គរសង្ក្រាន្តនោះត្រូវជាសេះដែលមានកម្ពស់ចាប់ពី ១.៤០ Cm ទៅ ១.៥៥ Cm មានសាច់ឈាមធាត់ ស្អាត ធ្វើក្រចកជើង និងមានសម្ភារត្រឹមត្រូវ អ្នកជិះមានជំនាញក្នុងការជិះដោយផ្ដោតលើសុវត្ថិភាពជាចម្បង។

ទិដ្ឋភាពជ្រើសរើសសេះ
ពិធីប្រណាំងនៅសង្ក្រាន្តសៀមរាបលើកនេះជាការលើកស្ទួយដល់សេះខ្មែរ និងបង្ហាញដល់មហាជនថា សេះមិននៅមាននៅឡើយទេតាមបណ្ដាស្រុកភូមិ។ មួយវិញទៀតជាការជំរុញទឹកចិត្តដល់អ្នកដែលស្រឡាញ់ឲ្យងាកមកថែរក្សា និងចិញ្ចឹមសេះឡើងវិញ ជាការលើកស្ទួយដល់កីឡាជិះសេះនៅកម្ពុជាឲ្យមានអ្នកស្គាល់ ចង់ហាត់រៀនជាបន្តបន្ទាប់នៅថ្ងៃខាងមុខ។
កម្មវិធីតេស្តជ្រើសរើសសេះដែលគ្រប់លក្ខខណ្ឌនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ទីតាំងដីវាលមួយកន្លែងក្បែរផែស្ងួត សូ ហួង តាមបណ្ដោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។ សេះចំនួន ៦ក្បាលនឹងត្រូវយកទៅបង្គ្រប់ជាមួយសេះតាមបណ្ដាខេត្តផ្សេងៗទៀតសរុបទាំងអស់១៥ក្បាលដើម្បីចូលរួមប្រណាំងថ្ងៃអង្គរសង្ក្រាន្តសៀមរាបខាងមុខ៕






ទិដ្ឋភាពជ្រើសរើសសេះ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


