Connect with us

កីឡា

ជួបមេកីឡាជិះសេះអន្តរជាតិ លោក ថោង ខុន ពិនិត្យលទ្ធភាពកីឡានេះចូលកីឡាយុវជនអាស៊ីនៅកម្ពុជា

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៤ លោកទេសរដ្ឋ​មន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អនុញ្ញាត​​ឲ្យ​​លោក​ Ingmar DE VOS ប្រធានសហព័ន្ធកីឡាជិះសេះអន្តរជាតិ ចូល​ជួប​សម្តែងការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​នេះ​ លោក ថោង ខុន ទេសរដ្ឋ​មន្ត្រី​ដែល​ទទួល​បន្ទុក​អភិវឌ្ឍ​កីឡា​បាន​ផ្តោត​សំខាន់​លើ​កិច្ច​ការ​សំខាន់​២​ជា​មួយ​លោក Ingmar DE VOS។ ទី១ ​ការ​ផ្តោត​សំខាន់​លើ​ការ​ប្រកួតកីឡា​ជិះ​សេះ​នៅ​ក្នុង​តំបន់​នា​ពេល​ខាង​មុខ ជា​ពិសេស​ពិនិត្យ​លទ្ធភាព​​នៃ​ការ​ដាក់​បញ្ចូល​​កីឡា​ជិះ​សេះ​នៅ​ក្នុង​កីឡា​យុវជន​អាស៊ី (Asian Youth Games) ដែល​ប្រទេស​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២៩។ កិច្ច​ការ​នេះ​ទាម​ទារ​ឲ្យ​ម្ចាស់​ផ្ទះ​កម្ពុជា និង​សហព័ន្ធ​កីឡា​ជិះ​សេះ​អន្តរជាតិ​ធ្វើ​ការងារ​ឲ្យ​ម៉ត់​ចត់​ជា​មួយ​​​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី “OCA”។

ទី​២ លោក ថោង ខុន បាន​ស្នើ​សុំ​​ការគាំទ្រពីសហព័ន្ធកីឡាជិះសេះអន្តរជាតិ លើការអភិវឌ្ឍធនធានអត្តពលិក ធនធានបច្ចេកទេស-ជំនាញថែទាំសេះ និងការសាងសង់ទីលានប្រកបតាមស្តង់ដា​អន្តរជាតិ ដើម្បីស្នើសុំរាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការពិនិត្យ​លទ្ធភាពបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនកម្រិតអាស៊ី​នៅ​កម្ពុជា។​

ជា​មួយ​គ្នា​នេះ លោក ថោង ខុន ​បានថ្លែងអំណរគុណដល់ សហព័ន្ធកីឡា​ជិះសេះអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រគម្រោង “កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្មេងស្រីក្រីក្រ” របស់សហព័ន្ធលើការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញអ្នកថែទាំសេះនៅកម្ពុជា ដែលគម្រោងនេះពិតជា មានសារៈសំខាន់សម្រាប់សហព័ន្ធក្នុងការបណ្តុះបណ្តាលអ្នកថែទាំសេះប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងទិសដៅបន្តជំរុញអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជហឫទ័យប្រោសព្រះរាជា​នុញ្ញាតឱ្យប្រតិភូសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម