កីឡា
តម្លៃសំបុត្រទស្សនាការប្រកួតជម្រើសជាតិ២ដំណាក់កាល តម្លៃខុសគ្នា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញតម្លៃសំបុត្រ ទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាង កម្ពុជា និង តាហ្ស៊ីគីស្ថាន ដាក់លក់ពីរដំណាក់កាលដោយមានតម្លៃផ្សេងគ្នា។

ដំណាក់កាលទី១
- តំបន់ A តម្លៃ ២០,០០០ រៀល
- តំបន់ B តម្លៃ ១០,០០០ រៀល
ដំណាក់កាលនេះ សំបុត្រចាប់លក់ពីថ្ងៃទី២៦ ខែឧសភា តាម App អនឡាញ និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី៣០ ខែឧសភា។

ដំណាក់កាលទី២
- តំបន់ A តម្លៃ ៣០,០០០ រៀល
- តំបន់ B តម្លៃ ១៥,០០០ រៀល
ដំណាក់កាលនេះ លក់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រកួតតែម្តង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការកំណត់បែបនេះក៏ដើម្បីជំរុញទឹកចិត្តឲ្យអ្នកគាំទ្រឆាប់រកទិញសំបុត្រឲ្យបានលឿនមុនថ្ងៃប្រកួត ហើយតម្លៃធូរថែមទៀត ពីព្រោះជាទម្លាប់ អ្នកគាំទ្រភាគច្រើនទៅទិញសំបុត្រនៅថ្ងៃប្រកួតដែលអាចធ្វើឲ្យរង់ចាំយូររ កក់ស្ទះ និងមនុស្សច្រើន ដូច្នេះជាការប្រសើរបំផុតគឺទិញឲ្យមុនថ្ងៃប្រកួត៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


