កីឡា
ជើងឯកបាល់ទះនារីពិភពលោក Volleyball Nations League ចាប់ផ្តើមថ្ងៃនេះ
ការប្រកួតកីឡាបាល់ទះនារី ជើងឯកពិភពលោក Volleyball Nations League ឆ្នាំ២០២៥ ចាប់ផ្តើមនៅថ្ងៃទី៤ ខែមិថុនានេះ ដោយមានក្រុមទាំងអស់ចំនួន១៨ដែលសុទ្ធតែជ្រើសរើសក្រុមជម្រើសជាតិនារីខ្លាំងៗមកពីទូទាំងពិភពលោក។

ការប្រកួតមាន២ដំណាក់កាលគឺ ទី១ ការប្រកួតវិលជុំសន្សំពិន្ទុដែលមាន៩សប្តាហ៍ គិតចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន៧ និងម្ចាស់ផ្ទះ ប៉ូឡូញ បានឡើងទៅជុំចុងក្រោយដែលជាដំណាក់កាលទី២។ បើទោះជា ប៉ូឡូញ មិនជាប់ក្នុងចំណោមក្រុមលំដាប់កំពូលទាំង៧ ក៏នៅតែឡើងទៅជុំចុងក្រោយ ក្នុងនាមជាម្ចាស់ផ្ទះ។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពោលគឺក្រុមឈ្នះឡើង ខណៈក្រុមចាញ់ធ្លាក់ ចាប់ពីថ្ងៃទី២៣ ដល់ទី២៧ ខែកក្កដា ឆ្នាំ២០២៥។

ជ័យលាភីសម្រាប់ឆ្នាំ២០២៥ មានម្ចាស់មេដាយមាស ម្ចាស់មេដាយប្រាក់ និងម្ចាស់មេដាយសំរិទ្ធ ព្រមទាំងជ័យលាភីឯកត្តជនចំនួន៦ផ្សេងទៀតគឺ កីឡាការិនីល្អប្រចាំព្រឹត្តិការណ៍ អ្នកប៉ះសេឆ្នើម លីប៊ើរ៉ូឆ្នើម អ្នកបិទបាំងកណ្តាលឆ្នើម អ្នកវាយផ្តាច់ស្តាំឆ្នើម និងអ្នកវាយផ្តាច់ឆ្វេងឆ្នើម។
ក្រុមជើងឯកទទួលបានប្រាក់រង្វាន់១លានដុល្លារ លេខ២ទទួលបាន៥០ម៉ឺនដុល្លារ លេខ៣ទទួលបាន៣០ម៉ឺនដុល្លារ ហើយចាប់ពីលេខ៤ ដល់៨ក៏ទទួលបានប្រាក់រង្វាន់ពី១៨ម៉ឺនដុល្លារ ដល់៤ម៉ឺនដុល្លារអាមេរិក។
គូប្រកួតនៅថ្ងៃទី៤ ខែមិថុនា មាន៖
- បារាំង vs តួកគី
- ថៃ vs ប៉ូឡូញ
- ចិន vs បែលហ្ស៊ិក
- ហួឡង់ vs ជប៉ុន
- អាមេរិក vs អ៊ីតាលី
- ដូមីនិក vs ស៊ែប៊ី
- ឆែក vs ប្រេស៊ីល
- ប៊ុលហ្គារី vs កាណាដា

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


