កីឡា
ក្រុមជម្រើសជាតិ ៦ ប៉ុណ្ណោះ ធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក Nations League
ព្រឹត្តិការណ៍បាល់ទះពិភពលោកផ្នែកបុរស FIVB Men’s Volleyball Nations League បានបង្កើតឡើងអស់រយៈពេល ៧ ឆ្នាំហើយ ខណៈមានក្រុមជម្រើសជាតិ ៦ ប៉ុណ្ណោះ ធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League នេះ បានផ្តួចផ្តើមឡើងនៅឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានរៀបចំការប្រកួតជាផ្លូវនៅឆ្នាំ ២០១៨ ដែលពេលនោះ បារាំង ធ្វើជាម្ចាស់ផ្ទះ។

ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ VNL នេះ ដែលគិតពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិ បារាំង គឺជាក្រុមជោគជ័យជាងគេ ដោយបានឈ្នះមេដាយសរុបដល់ទៅ ៤ គ្រឿងគឺ មេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរឹទ្ធ ១ គ្រឿង។
បន្ទាប់មក រុស្ស៊ី គឺជាក្រុម ជោគជ័យទី ២ ក្នុងនោះពួកគេឈ្នះមេដាយសរុបចំនួន ២ គ្រឿង ពោលគឺមេដាយមាសទាំង ២ គ្រឿង។ ប្រការនេះមានន័យថា រុស្ស៊ី បានឡើងវគ្គផ្តាច់ព្រ័ត្រ២លើកគឺឈ្នះមេដាយមាសទាំងពីរលើក ប៉ុន្តែដោយសារប្រទេសនេះមានសង្គ្រាមជាមួយ អ៊ុយក្រែន ទើបមិនបានចូលរួមប្រកួតនៅឆ្នាំបន្តបន្ទាប់។ ចំពោះ ប៉ូឡូញ ឈរនៅលេខ ៣ ក្នុងនោះពួកគេធ្លាប់ឈ្នះមេដាយ ៥ គ្រឿង រួមមានមេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរឹទ្ធ ៣ គ្រឿង។
ប្រេស៊ីល ឈរនៅលេខរៀងទី ៤ ក្នុងនោះពួកគេឈ្នះមេដាយសរុប ១ គ្រឿង គឺជាមេដាយមាស។ ចំណែក សហរដ្ឋអាមេរិក ឈរនៅលេខរៀងទី ៥ ដោយពួកគេធ្លាប់ឈ្នះមេដាយសរុបចំនួន ៤ គ្រឿង ក្នុងនោះមាន ប្រាក់ ៣ និងសំរឹទ្ធ ១។ ចុងក្រោយក្រុមជម្រើសជាតិ ជប៉ុន គឺជាក្រុម អាស៊ី តែមួយគត់ ដែលធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះពួកគេឈ្នះសរុបចំនួន ២ គ្រឿង រួមមានប្រាក់ ១ គ្រឿង និងសំរឹទ្ធ ១ គ្រឿង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ VNL ផ្នែកបុរសសម្រាប់ឆ្នាំ ២០២៥ បានបញ្ចប់ការប្រកួតសប្តាហ៍ទី ១ នៃជុំដំបូងហើយ ខណៈសប្តាហ៍ទី ២ នឹងធ្វើឡើងពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥៕
អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


