កីឡា
Ronaldo យល់ព្រមស្នាក់នៅ Al-Nassr ២រដូវកាលទៀត ជាមួយប្រាក់ឈ្នួលបំបែកកំណត់ត្រា
ទីបំផុតខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លិប Al-Nassr នៃលីគ Saudi Pro League ហើយ។

នៅថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិថុនា នេះ ក្លិប Al-Nassr បានប្រកាសជាផ្លូវការ ថា Ronaldo បានយល់ព្រមបន្តកិច្ចសន្យាថ្មីរយៈពេល ២ រដូវកាលបន្ថែមទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧ អមជាមួយប្រាក់ពលកម្មបំបែកកំណត់ត្រាប្រចាំលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត។
ជុំវិញប្រាក់ពលកម្មថ្មីរបស់ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ រូបនេះ ត្រូវបានគេដឹងថា គាត់នឹងក្លាយជាកីឡាករម្នាក់ ដែលមានប្រាក់ពលកម្មថ្លៃបំផុតលើភពផែនដី ពោលគឺនឹងទទួលបាន ១៧.៥ លានដុល្លារអាមេរិកក្នុងមួយខែ ដែលស្មើនឹង ២១៦.៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បន្ទាប់ពីបង់ពន្ធរួច។

គួរឱ្យដឹងថា ចាប់តាំងពីចូលរួមជាមួយ Al-Nassr កាលពីខែ មករា ឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន Ronaldo រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានចំនួន ៩៩ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១១១ ប្រកួត។ ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នឹងអស់សុពលភាពកិច្ចសន្យាជាមួយក្លិបអ្នកមាន អារ៉ាប៊ីសាអ៊ូឌីត ត្រឹមចុងខែ មិថុនា ឆ្នាំ ២០២៥ នេះហើយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Transfer Market
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


