កីឡា
លោក ហែម គីរី សហព័ន្ធរៀបចំការប្រកួតច្រើនជាការរួមចំណែកអភិវឌ្ឍន៍ជាមួយបណ្ដាសាលាអន្តរជាតិ
លោក ហែម គីរី ថាសហព័ន្ធតែងតែរៀបចំការប្រកួតនានាឲ្យបានច្រើនជាការរួមចំណែកជាមួយបណ្ដាសាលាអន្តរជាតិនានាដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនធនធានកីឡាករ កីឡាការិនីជំនាន់ក្រោយ។

រូបភាពផេកសហព័ន្ធ
អគ្គលេខាធិការសហព័ន្ធលោក ហែម គិរី បានឲ្យដឹងថា ការបង្កើតឲ្យមានជាការប្រកួតជាច្រើនបែបស្ដង់ដារបស់សហព័ន្ធហែលទឹកកន្លងទៅនេះគឺជាការចូលរួមអភិវឌ្ឍន៍សមត្ថភាពជាមួយសាលាអន្តរជាតិនានាដែលមិនមានលទ្ធភាពរៀបចំ។ ដូច្នេះការរៀបចំជាការប្រកួតកន្លងទៅនេះអាចជួយដល់សាលាអន្តរជាតិដែលកម្មវិធីបង្ហាត់បង្រៀនផ្នែកឯកជនទាំងនោះមានឱកាសបានសាកល្បងសមត្ថភាពដើម្បីដឹងពីកម្រិតបច្ចេកទេស ភាពរីកចម្រើនរបស់សិស្សផង។

រូបភាពផេកសហព័ន្ធ
ប្រសិនបើខាងសាលាបានត្រឹមតែបង្ហាត់បង្រៀនមិនបានចូលរួមការប្រកួតបែបស្ដង់ដា ឬប្រកួតជាមួយសិស្សៗដទៃទេគឺពិបាកវាស់ស្ដងសមត្ថភាពរបស់សិស្ស ឬការបង្ហាត់របស់ខ្លួនរីកចម្រើនយ៉ាងណានោះឡើយ។ ហេតុដូចនេះហើយទើបសហព័ន្ធតែងតែព្យាយាមស្វែងរកការឧបត្ថម្ភនានាដើម្បីបង្កើតឲ្យមានជាព្រឹត្តិការណ៍ប្រកួតគ្រប់កម្រិតដើម្បីផ្ដល់ឱកាសដល់អ្នកហ្វឹកហាត់នៅខាងក្រៅសហព័ន្ធបានចូលរួម។

រូបភាពផេកសហព័ន្ធ
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហែលទឹកក្នុងមួយឆ្នាំៗបង្កើតព្រឹត្តិការណ៍ប្រកួតហែលទឹកជាច្រើនកម្មវិធីមានទាំងការប្រកួតថ្នាល កម្រិតពេញវ័យ និងវ័យចាស់ជាដើម។ កាលពីថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៥ ទើបតែបញ្ចប់ការប្រកួតហែលទឹកកុមារប្រចាំឆ្នាំ២០២៥ ទៀតផងដែលមានសាលាអន្តរជាតិជាច្រើនចូលរួមសរុបកីឡាករ កីឡាការិនីក្មេងៗមានរហូតដល់ ១២០នាក់ឯណោះ៕

លោក ហែម គីរី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


