Connect with us

កីឡា

មរណៈភាព​របស់លោក​ ផល​ សុផេង​ ជា​ការ​បាត់បង់​ធនធាន​សំខាន់​ក្នុង​វិស័យ​កីឡា​យានយន្ត​ កីឡា​បាញ់​កាំភ្លើង

បានផុស

នៅ

ការ​ទទួល​មរណៈភាព​ដោយ​ឧបទ្ទវហេតុក្នុង​ការ​​ជិះ​ម៉ូតូ​ទឹក​របស់​លោក​ ផល​ សុផេង​ ជា​រឿង​សោកស្ដាយ​ជា​ខ្លាំង​ទាំង​ជួរ​ស្ថាប័ន​រដ្ឋ​ និង​ខាង​វិស័យ​កីឡា​ផង​ដែរ​ ព្រោះ​ជា​ធនធាន​ដែល​ពោពេញ​ដោយ​​សមត្ថភាព និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​ដ៏​ល្អ​មួយ​រូបផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ វង្ស គឹមហួត និង​លោក​ ផល​ សុផេង​

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ វង្ស គឹមហួត​ ដែល​ជា​កីឡាករ​ផ្នែក​ប្រណាំង​រថយន្ត​ បាន​ឡើង​ថា​ លោក​ចាត់ទុក​លោក​ ផល​ សុផេង​ ជា​បង​ប្រុស​ និង​ជា​ Team Leader​ ដល់​ល្អ​មួយ​រូប​ដែល​ធ្លាប់​ជា​កីឡាករ​ជា​មួយ​គ្នា​ ប្រាស្រ័យទាក់ទង​ការងារ​ជា​យូរ​មក​ហើយ។​

លោក​ ផល​ សុផេង​

លោក​ វង្ស គឹមហួត​ បន្ត​ទៀត​ថា​ រូប​លោក​ផ្ទាល់​ជា​មួយ​លោក​ ផល​ សុផេង​ ជា​អតីត​កីឡាករ​ប្រណាំង​រថយន្ត​ Rally និង​ធ្លាប់​ជា​សមាជិក​ក្រុម​ KARA​ ជា​មួយ​គ្នា​ពី​មុន​ផង​ដែរ។​ លោក​ពិត​ជា​មាន​ការ​សោកស្ដា​យ​ជា​ខ្លាំង​ចំពោះ​ការ​ទទួល​មរណៈ​របស់​លោក​ ផល​ សុផេង​ នៅ​ពេល​នេះ។​

លោក​ ផល​ សុផេង​

លោក​ ផល​ សុផេង​ ជា​ធនធាន​ដែល​មាន​សមត្ថភាព​ និង​ជា​មេ​ក្រុម​ (Team Leader)​ ដែល​ធ្វើ​ការ​ម៉ត់ចត់​ និង​ស្រឡាញ់​យក​​ចិត្ត​ទុកដាក់​លើ​ក្រុម​ទាំង​មូល​ខ្លាំង​ណាស់។​ រាល់​ការ​ចេញទៅ​ប្រកួត​ ឬ​ធ្វើ​ដំណើរ​ម្ដងៗ​គឺ​លោក​តែងតែ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្រុម​តាម​រយៈ​ការ​មើល​ការ​ខុសត្រូវ​លើ​បច្ចេកទេស​រថយន្ត​ សម្ភារ​ និងគិតបំផុត​ពី​សុខសុវត្ថិភាព​មនុស្ស​ក្នុង​ក្រុម​គ្រប់ៗ​គ្នា។​

លោក​ ផល​ សុផេង​

លោក​ វង្ស គឹម​ហួត​ បន្ត​ទៀត​ថា​ ចំពោះ​លោក​ ផល​ សុផេង​ គឺ​លោក​ចូល​ចិត្ត​ទាំង​អស់​លើ​វិស័យ​យានយន្ត​នេះ​មិន​ថា​ការ​ប្រណាំង​ OFF ROAD ប្រណាំង​ RALLY​ ប្រណាំង​ GO KART ប្រណាំង​ម៉ូតូ​ត្រៃ​ អ៊ូប័រ​ ម៉ូតូ​ទឹក​នោះ​ទេ។​ លោក​មិន​ត្រឹម​តែ​ជា​អ្នក​លេង​នោះទេ​ ប៉ុន្តែ​ក៏​ជា​អ្នក​ជំនាញ​ជួសជុល​លើ​ផ្នែក​ទាំង​នោះ​ទៀត​ផង។​ លោក​ក៏​ជា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្សេងៗ​ផង​ដែរ។​ ក្រៅ​តែ​ពី​កីឡា​យានយន្ត​លោក​ក៏​ជា​អ្នក​កីឡា​បាញ់​កាំភ្លើង​ទៀត​ផង​ ដូច្នេះ​ការ​ទទួល​មរណៈភាព​របស់​លោក​នៅ​ពេល​នេះ​ជា​ការ​បាត់បង់​ធនធាន​ដ៏​សំខាន់​ពោពេញ​ដោយ​សមត្ថភាព​មួយ​ចាប់​ពី​ពេល​នេះ​តទៅ។​

លោក​ ផល​ សុផេង​

បញ្ជាក់​ដែរ​ថា​ លោក​ ផល​ សុផេង​ ត្រូវ​បានគេ​ដឹង​ថា​​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ពី​លើ​ម៉ូតូ​ទឹក​កាល​ពី​ថ្ងៃ​ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​កោះនរា​ អំឡុង​ពេល​លោក​ជិះ​កម្សាន្ត។​ នៅ​ថ្ងៃ​ទី៣០​ ខែ​កញ្ញា​ ២០២៥​ នេះ​គេ​បាន​រក​ឃើញ​សាកសព​របស់​លោក​ហើយ​ និង​កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​ ដំណឹង​ទទួល​មរណៈភាព​នេះ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ទាំង​ផ្នែក​កីឡា​ និង​ជួរ​ស្ថាប័ន​រដ្ឋ​បាន​ចេញ​សារ​រំលែកទុក្ខ​ជា​ច្រើន​​ផង​ដែរ៕​

ពិធីបុណ្យសពលោក​ ផល​ សុផេង​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម