Connect with us

កីឡា

គ្រូបង្វឹក​វ័យ​ ៤៥ ​ឆ្នាំម្នាក់ ចង់​​ទៅ​ដឹក​នាំ​ក្លិប​ Man United បើ Amorim ត្រូវបណ្តេញចេញ

បានផុស

នៅ

អតីតគ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez ចង់ទទួលយកការងារដឹកនាំក្លិបបិសាចក្រហម Manchester United ក្នុងករណី​ គ្រូបង្វឹកបច្ចុប្បន្នលោក Ruben Amorim ត្រូវបណ្តេញចេញពីតំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Xavi Hernandez

កៅអីរបស់លោក Amorim ហាក់កំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីលោកដឹកនាំក្រុម Man United មិនទទួលបានលទ្ធផលល្អក្នុងពាន Premier League នាដើមរដូវកាល ២០២៥-២០២៦ ដោយបច្ចុប្បន្ន​ក្លិប​កំពុងឈរនៅលេខរៀងទី ១៤ ខណៈកាលពីថ្ងៃ សៅរិ៍ ទី ២៧ ខែ កញ្ញា កន្លងទៅ ទើបតែបរាជ័យក្រោមថ្វីជើងក្រុម Brentford ក្នុងលទ្ធផល ៣-១។

លោក Ruben Amorim

បន្ទាប់ពីការប្រកួតខាងលើនេះ លោក Amorim បានលើកឡើងផងដែរ ថា លោក​មិនព្រួយបារម្ភអំពីកៅអីរបស់លោកឡើយ ទោះបីជាថ្មីៗនេះមានរបាយការណ៍​ពី ក្លិបបានត្រៀមបេក្ខភាព ៣ នាក់ ដើម្បីជំនួសលោក ក្នុងនោះមានអតីតគ្រូបង្វឹក អង់គ្លេស លោក Gareth Southgate, គ្រូបង្វឹក Crystal Palace លោក Oliver Glasner និងគ្រូបង្វឹកក្លិប Bournemouth លោក Andoni Iraola។

ស្របពេលជាមួយគ្នានេះ លោក Xavi ហាក់កំពុងចាប់អារម្មណ៍លើការងារដឹកនាំ Man United ផងដែរ ដោយថ្មីៗនេះអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានរាយការណ៍ ថា បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៥ ឆ្នាំ នឹងទទួលយកការងារនៅ Man United ភ្លាមៗ ប្រសិនបើ​មាន​សំណើ បើទោះបីជាពួកគេមិនមានពាន អឺរ៉ុប លេងក៏ដោយ។

គួរឱ្យដឹងថា លោក Xavi បច្ចុប្បន្ន មិនទាន់មានការងារថ្មីនៅឡើយទេ ចាប់តាំងពីលោកចាកចេញពី Barcelona នៅរដូវក្តៅឆ្នាំ ២០២៤៕

លោក Xavi Hernandez

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម