សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា
សមាជរដ្ឋសភា ព្រឹទ្ធសភា ជាលើដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជានឹងរៀបចំក្នុងខែឧសភា ខាងមុខ ៤ខែបន្ទាប់ពីប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានបង្ហើបពីការរៀបចំនេះកាលពីថ្ងៃទី១៤ ខែមករា។
អគ្គលេខាធិការង និងជាអ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ ឱ្យដឹងថាពេលនេះក្រុមងារសភាកំពុងរៀបចំការងារពាក់ព័ន្ធក្នុងកិច្ចដំណើរការសមាជរដ្ឋសភា ព្រឹទ្ធសភា នាពេលខាងមុខ ខណៈពេលវេលានៅមិនទាន់ច្បាស់នៅឡើយទេ។