កីឡាករ យ៉ុន ខេមរៈ ថាខ្លួនសម្រេចចូលហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការគឺពិតជាល្អណាស់សម្រាប់ខ្លួនដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងគ្រូៗពិសេសការលត់ដំចំពោះវិន័យឲ្យក្លាយជាកីឡាករអាជីព។
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា ត្រូវមានភារកិច្ចជួយក្រុម Win Streak ២ប្រកួតនៅលីគបាល់ទះអាជីពតៃវ៉ាន់ នៅចុងសប្តាហ៍នេះ
អតីតលីប្រូសេរីចាស់របស់ក្រុមបាល់ទះវិសាខា គុណ ប៊ុនសាន ផ្ដាំទៅអ្នកលេងបាល់ជំនាន់ក្រោយបើលេងលេងឲ្យមានជំនាញ ចេះអ្វីចេះឲ្យច្បាស់ ព្រោះកីឡាបាល់ទះនេះនឹងផ្ដល់ប្រយោជន៍ឲ្យខ្លួនវិញនៅពេលក្រោយ។
កីឡាករដៃប៉ះសេ យ៉ុន ខេមរៈ ថាក្រុមទាំងបើបន្តខំប្រឹងហ្វឹកហាត់ឲ្យល្អដូចកាលពីឈ្នះវិសាខា កាលពីថ្ងៃសុក្រ ទី១៧ តុលា ឆ្នាំ២០២៥ ជឿជាក់នៅថ្ងៃខាងមុខនឹងអាចរកភាពជោគជ័យ ឬដណ្ដើមបានពានរង្វាន់ផ្សេងៗជូនក្លឹបបាន។
ក្លិបបាល់ទះ ហាណូយ (Ha Noi) របស់ វៀតណាម បានសម្រេចចុះកិច្ចព្រមព្រៀង បន្តកិច្ចសន្យាថ្មីជាមួយស្មាត់ជម្រើសជាតិ កម្ពុជា គួន ម៉ុម ដល់ឆ្នាំ ២០២៦។
កីឡាករឆ្នើមរបស់ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ុន ខេមរៈ ជ័យជម្នះលើក្រុមធំវិសាខាម្សិលមិញនេះមើលឃើញថាក្រុមរបស់ខ្លួនទាំងមូលមានភាពរីកចម្រើនក្រោយការខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ។
កីឡាករលេងតួនាទីស្មាត់របស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា គួន ម៉ុម បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្រុម ហាណូយ (Ha Noi) បន្តមានកៅអីលេងក្នុងលីគបាល់ទះទី ១ វៀតណាម