កីឡា
ពេញចិត្តនឹងសមត្ថភាពបស់ គួន ម៉ុម ក្លិប Ha Noi បានសម្រេចបន្តកុងត្រាដល់ឆ្នាំ ២០២៦
ក្លិបបាល់ទះ ហាណូយ (Ha Noi) របស់ វៀតណាម បានសម្រេចបន្តកិច្ចសន្យាថ្មីជាមួយស្មាត់ជម្រើសជាតិ កម្ពុជា គួន ម៉ុម ដល់ឆ្នាំ ២០២៦។

យោងតាមសារព័ត៌មាន វៀតណាម Tap Chi Bong Chuyen+ បានឱ្យដឹងថា ក្លិបបាល់ទះ ហាណូយ បានបន្តកិច្ចសន្យាថ្មីជូនកីឡាករ គួន ម៉ុម ដល់ឆ្នាំ ២០២៦ ដើម្បីបន្តការប្រកួតក្នុងលីគបាល់ទះ វៀតណាម The Vietnam National Volleyball Championship សម្រាប់ការប្រកួតក្នុងជុំទី ១ នៅឆ្នាំ ២០២៦។ តាមរយៈការបន្តកិច្ចសន្យាថ្មីនេះ បានធ្វើឱ្យគួន ម៉ុម ក្លាយជាកីឡាករបរទេសទី ១ ដែលត្រូវបានប្រកាសសម្រាប់ការចូលរួមប្រកួតក្នុងលីគបាល់ទះ វៀតណាម នៅឆ្នាំក្រោយ។

គួរឱ្យបញ្ជាក់ ថា គួន ម៉ុម ត្រូវបានក្លិបបាល់ទះ ហាណូយ ចុះកិច្ចសន្យាយកបាននៅខែ តុលា ឆ្នាំ ២០២៥ នេះ ដើម្បីមកជួយក្រុម ក្នុងការប្រកួតក្នុងជុំទី ២ នៃលីគបាល់ទះ វៀតណាម ឆ្នាំ ២០២៥។ ស្មាត់ កម្ពុជា វ័យ ២៧ ឆ្នាំ កម្ពស់ ១.៩៨ ម៉ែត្ររូបនេះ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ហើយរូបគេបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយស្រោចស្រង់ក្រុម ហាណូយ ឱ្យឡើងពីចំណាត់ថ្នាក់លេខ ៨ បាតតារាង មកកាន់ចំណាត់ថ្នាក់លេខ ៥ ដើម្បីបន្តលេងក្នុងលីគទី ១ វៀតណាម នៅឆ្នាំក្រោយ ២០២៦ បន្តទៀត។
កីឡាករជម្រើសជាតិកម្ពុជា គួន ម៉ុម អាចចាត់ទុកជាកីឡាករបាល់ទះកម្ពុជា ដែលទទួលបានជោគជ័យបំផុតសម្រាប់ការចេញទៅលេងនៅក្រៅប្រទេស បន្ទាប់ពីកីឡាករ វឿន វាសនា នៅលីគបាល់ទះកំពូលតៃវ៉ាន់។ គួន ម៉ុម ធ្លាប់បានចេញទៅលេងនៅប្រទេសឥណ្ឌូណេស៊ី និងប្រទេសវៀតណាមជាច្រើនលើក។ ពេលក្លិបវៀតណាមពេញចិត្តបន្តកុងត្រាឲ្យរូបគេទៀត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


