កីឡា
ចុងសប្តាហ៍នេះ វឿន វាសនា លេង ២ ប្រកួតនៅលីគតៃវ៉ាន់ មុនមកហ្វឹកហាត់ជាមួយជម្រើសជាតិកម្ពុជា
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា ត្រូវមានភារកិច្ចជួយក្រុម Win Streak ២ប្រកួតទៀតនៅលីគបាល់ទះអាជីពតៃវ៉ាន់ នៅចុងសប្តាហ៍នេះ មុនពេលធ្វើដំណើរមកចូលរួមជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាក្នុងការហ្វឹកហាត់ត្រៀមកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

ក្រុម Win Streak នឹងប្រកួតជាមួយក្រុម TSG Sky Hawks វេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ ២០២៥ នៅក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ ហើយនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ម៉ោង ៥:៣០ នាទីល្ងាច ត្រូវប្រកួតជាមួយ East Power ។ វឿន វាសនា ជាកីឡាករវាយផ្តាច់ដ៏សំខាន់ដើម្បីរកពិន្ទុឲ្យក្រុម Win Streak ។
ក្នុងរដូវកាលនេះ វឿន វាសនា កំពុងដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យក្រុម Win Streak បំបែកកំណត់ត្រាជាលើកដំបូង ដោយឈ្នះការប្រកួតក្នុងលីគតៃវ៉ាន់ ចំនួន ៥ ប្រកួតជាប់គ្នា គឺឈ្នះ East Power ៣-០, ឈ្នះ Taoyuan Leopards ៣-០, ឈ្នះ TSG Sky Hawks ៣-២, ឈ្នះក្រុម Taoyuan Leopards ៣-០ និងឈ្នះក្រុម TSG Sky Hawks ៣-០។ បច្ចុប្បន្ន ពួកគេរកបាន ១៤ ពិន្ទុ និងកំពុងឈរនៅកំពូលតារាង។

កីឡាករជម្រើសជាតិកម្ពុជា បានក្លាយជាកីឡាករល្អបំផុតប្រចាំការប្រកួតចំនួន ២ លើក។ លើកទី ១ នៅពេល Win Streak ឈ្នះ East Power ដោយរូបគេបាន ១៩ពិន្ទុ ជាពិន្ទុខ្ពស់ជាងគេបំផុត។ លើកទី ២ នៅពេល ក្រុមរបស់ខ្លួនឈ្នះ TSG Sky Hawks ដោយរូបគេបាន ៣៤ ពិន្ទុ ជាពិន្ទុខ្ពស់ជាងគេបំផុត។
កម្ពុជាថ្មី បានសួរទៅលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយលោកបានបញ្ជាក់ថា វឿន វាសនា នឹងមកកម្ពុជានៅខែវិច្ឆិកា។ ការធ្វើដំណើររបស់កីឡាករកម្ពុជានៅលីគកំពូលតៃវ៉ាន់នេះ គឺ ចំពេល ក្រុមបាល់ទះជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់ត្រៀមកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ នៅប្រទេសថៃ។

អនុប្រធានសហព័ន្ធបាល់ទះរូបនេះធ្លាប់បានប្រាប់ថា វឿន វាសនា នឹងមកចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមកីឡាស៊ីហ្គេម ចុងឆ្នាំ ២០២៥ ដោយសុខចិត្តអត់ទទួលបានប្រាក់ខែនៅក្លិបតៃវ៉ាន់ខ្ទង់៣ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ស្ថិតនៅពូលមរណៈគឺពូល B ជាមួយក្រុមបាល់ទះជម្រើសជាតិ ឥណ្ឌូណេស៊ី ហ្វីលីពីន និង មីយ៉ាន់ម៉ា ដែលសុទ្ធតែជាក្រុមខ្លាំងៗ នៅក្នុងកីឡាស៊ីហ្គេម លើកទី៣៣ ខណៈពូល A មានម្ចាស់ផ្ទះ ថៃ សិង្ហបុរី និង ឡាវ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


