Connect with us

កីឡា

យ៉ុន ខេមរៈ បង្ហាញភាពកក់ក្ដៅចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្លឹបស្នងការ

បានផុស

នៅ

កីឡាករ​ យ៉ុន​ ខេមរៈ​ ថា​ខ្លួន​សម្រេច​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​បាល់ទះ​ស្នងការ​រដ្ឋាននគរបាលរាជធានីភ្នំពេញគឺពិត​ជា​ល្អ​ណាស់​សម្រាប់​ខ្លួន​ដោយសារ​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ និង​គ្រូៗ​ពិសេសការ​លុតដំ​ចំពោះ​វិន័យ​ឲ្យ​ក្លាយ​ជា​កីឡាករ​អាជីព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជួន​ ណារិន្ទ​ លោក​ តឹង​ សុធី

កីឡាករ​ យ៉ុន​ ខេមរៈ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​សំណាង​ដែល​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នេះ​ ព្រោះ​មានថ្នាក់​ដឹកនាំ​លោក​ ជួន​ ណារិន្ទ​ លោក​ តឹង​ សុធី​ ដែល​​យក​ចិត្ត​ទុកដាក់​ និង​គិតគូ​ដល់​ជានិច្ច​ដល់​កីឡាករ។​ លោក​ទាំងពីរ​តែងតែ​ពន្យល់​ ស្ដី​ប្រដៅ​ និង​លើក​ទឹកចិត្ត​កីឡាករ​ជា​និច្ច​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត។​ ក្រៅ​ពី​នេះ​ថ្នាក់ដឹកនាំ​ទាំងពីរ​តែងតែ​ស្វែង​រកការ​ឧបត្ថម្ភ​នានា​ដើម្បី​ជួយ​ដល់​ការ​ហ្វឹកហាត់​សម្រាប់​កីឡាករ​ និង​រក​ទីតាំង​ស្នាក់នៅ​ហ្វឹកហាត់​ឲ្យ​បាន​សមរម្យដូច​ជា​ពេលនេះ​ទៀត​ផង។​

ដៃប៉ះ​សេ​របស់ក្រុម​ស្នងការ​រូប​នេះ​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​ខ្លួន​ពិត​ជា​មាន​ភាព​កក់ក្ដៅ​ណាស់​ក្នុង​ការ​រស់នៅ​ក្លឹប​នេះ​ និង​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ប្រែងហ្វឹកហាត់​ និង​​ដណ្ដើម​យក​ជ័យជម្នះ​ ឬ​ពាន​រង្វាន់​ណា​មួយ​ឲ្យ​បាន​ជូន​ថ្នាក់​ដឹកនាំ​ជា​ការ​តបស្នង​សងគុណ។​ ការ​ចង់​ឈ្នះ​ពាន​រង្វាន់​ជូន​ក្លឹប​បាល់ទះ​ស្នងការ​នេះ​ជា​ក្ដី​ស្រមៃ​ធំ​មួយ​របស់​ខ្លួន​ដែល​មិន​ទាន់​បាន​សម្រេច​ក្នុង​អាជីព​នេះ។​

លោក​ តឹង​ សុធី ពេលទស្សនាកូនក្រុមប្រកួត

កីឡាករ​ យ៉ុន​ ខេមរៈ​ ចូល​ហ្វឹកហាត់​នៅ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​អំឡុង​ឆ្នាំ​២០២១ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ រូប​គេ​លេង​ក្នុង​តំណែង​ជា​អ្នកប៉ះសេ​ និង​បានជាប់​ជា​កីឡាករ​ជម្រើសជាតិ​កីឡា​បាល់ទះ​កម្ពុជា​ផង​ដែរ៕​

ក្រុមបាល់ទះស្នងការ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម