កីឡា
ឈ្នះវិសាខាម្សិលមិញ យ៉ុន ខេមរៈ មើលឃើញពីភាពរីកចម្រើនរបស់ក្រុម
កីឡាករឆ្នើមរបស់ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ុន ខេមរៈ ថាជ័យជម្នះលើក្រុមធំវិសាខាម្សិលមិញនេះមើលឃើញថាក្រុមរបស់ខ្លួនទាំងមូលមានភាពរីកចម្រើនក្រោយការខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ។

ក្រុមបាល់ទះស្នងការ
យ៉ុន ខេមរៈ បានឲ្យដឹងថា រូបគេសប្បាយចិត្តជាខ្លាំងដែលប្រកួតឈ្នះក្នុងជំនួបមិត្តភាពមួយនេះ និងរឹតតែរីករាយទៀតនោះគឺមើលឃើញពីភាពរីកចម្រើនរបស់ក្រុមទាំងមូល។ ម្នាក់ៗលេងចុះសម្រុង និងសហការគ្នាបានល្អ។
ដៃប៉ះសេរបស់ស្នងការរូបនេះបន្ថែមទៀតថា ការមើលឃើញពីភាពរីកចម្រើនទាំងនេះគឺដូចជាការចេញសេវាបានលឿនល្អ ការធ្វើរនាំងបានល្អ ចាប់សេវាអាចទទួលយកបាន ប៉ុន្តែការការពារនៅខ្វះខាតបន្តិចត្រូវកែតម្រូវបន្ថែម។

ទិដ្ឋភាពម្សិលមិញ
កីឡាករជម្រើសជាតិកម្ពុជារូបនេះបន្ថែមទៀតថា ការរីកចម្រើនទាំងនេះគឺដោយសារតែការខំប្រឹងប្រែងហ្វឹកហាត់ជាប់លាប់ជានិច្ច និងការគោរពវិន័យបានល្អទើបក្រុមទទួលបានភាពរីកចម្រើនបែបនេះ។

ទិដ្ឋភាពម្សិលមិញ
បញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកឈ្នះលើក្រុមធំ វិសាខា ដោយលទ្ធផល ៤-១ សិត នៅទីលានហ្វឹកហាត់របស់ខ្លួនឯខណ្ឌច្បារអំពៅក្នុងជំនួបមិត្ភភាពផ្លាស់ប្ដូរបទពិសោធគ្នា៕


កីឡាករ យ៉ុន ខេមរៈ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


