Connect with us

កីឡា

អតីត​លីប្រូ​របស់​ក្រុម​បាល់ទះ​វិសាខា​ ផ្ដាំ​អ្នក​លេង​បាល់ជំនាន់​ក្រោយ​ចេះ​អ្វី​ចេះ​ឲ្យ​ប្រាកដ​

បានផុស

នៅ

អតីត​លីប្រូ​សេរី​ចាស់​របស់​ក្រុមបាល់ទះ​វិសាខា​ លោក​ គុណ​ ប៊ុនសាន​ ផ្ដាំ​ទៅ​អ្នក​លេង​បាល់​ជំនាន់​ក្រោយ «​បើលេងបាល់​លេង​ឲ្យ​មាន​ជំនាញ​ ចេះ​អ្វី​ចេះ​ឲ្យ​ច្បាស់​ ព្រោះ​កីឡា​បាល់ទះ​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ឲ្យ​ខ្លួន​វិញ​នៅ​ពេល​ក្រោយ» ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គុណ ប៊ុនសាន កំពុងបង្ហាត់សិស្ស

លោក​ គុណ​ ប៊ុនសាន​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​​ចូល​និវត្តន៍​ពី​បាល់ទះ​អំឡុង​ឆ្នាំ​២០២១ រួច​មក​បច្ចុប្បន្ន​នេះ​លោក​ក៏​ជា​គ្រូ​បង្ហាត់​បាល់ទះ​បែប​សុខភាព​ផង​ដែរ។​ លោក​ជា​គ្រូ​ជំនួយ​នៅ​ក្លឹប​បាល់ទះ​ស្នងការ​ផង​ និង​ឆ្លៀត​ពេល​ទំនេរ​បង្ហាត់​សិស្ស​សាលា​ឯកជន​ហ្វឹកហាត់​បែប​សុខភាព​ផង។​

លោក គុណ ប៊ុនសាន កំពុងបង្ហាត់សិស្ស

អតីត​លីប្រូ​របស់​ក្រុម​បាល់ទះ​វិសាខា​ខាង​លើ​​នេះ​បន្ថែម​ទៀត​ថា​ តាម​រយៈ​បទពិសោធ​នៅ​ជា​មួយ​វិសាខា​តាំង​ពី​ជំនាន់​ឈ្មោះ​ ស.ស.យ.ក ខេត្ត​ព្រៃវែង​ និង​ការ​ហ្វឹកហាត់​ ការ​ចេញ​ទៅ​ប្រកួត​ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក​ លោក​សូម​ផ្ដាំ​ផ្ញើ​ដល់​យុវជន​ ឬ​អ្នក​លេង​បាល់​ជំនាន់​ក្រោយ​នេះ​ត្រូវ​តាំង​ចិត្ត​ និង​ខំប្រឹង​​លេង​ឲ្យ​ចេះ​ពិតប្រាកដ។​ កុំ​ដូច​ពាក្យ​ថា​លេង​តែ​បាល់អត់​ប្រយោជន៍​គឺ​ត្រូវ​ប្រឹង​លេង​ឲ្យ​ច្បាស់​ និង​ចេះ​ឆ្នៃ​យក​ភាព​ល្បី ឬ​សមត្ថភាព​ដែល​ខ្លួន​មាន​ទៅ​អភិវឌ្ឍន៍​ជំហ៊ានបន្ទាប់​អាចនឹង​ក្លាយ​ជា​គ្រូ​រក​ចំណូល​បាន​ផ​ងដែរ​ពី​អាជីព​នេះ។​ សរុប​ជា​រួម​អាជីព​បាល់ទះ​នេះ​អាច​នឹង​ជួយ​ដល់អ្នក​​ដែល​មាន​ជំនាញ​ច្បាស់លាស់​ចេះ​បង្ហាត់​សិស្ស​រក​ចំណូល​បាន​មួយ​ផ្នែក​សម្រាប់​ផ្គតផ្គង់​ជីវភាព​ខ្លួន​ឯង​។​

លោក គុណ ប៊ុនសាន កំពុងបង្ហាត់សិស្ស

បញ្ជាក់​ដែរ​ថា​ លោក​ គុណ​ ប៊ុនសាន​ ជា​អតីត​លីប្រូ​របស់​ក្រុម​បាល់ទះ​វិសាខា​ពី​មុន​មក។​ រូប​លោក​ចូល​ហ្វឹកហាត់​តាំង​ពី​ជំនាន់​វិសាខា​នៅ​ជា​ ស.ស.យ.ក ខេត្ត​ព្រៃវែង មក​ម្ល៉េះ។​ អតីត​កីឡាករ​លីប្រូ​រូប​នេះ​រួមរស់​ជា​មួយ​វិសាខា​​បាន​ប្រហែល​ ៧-៨​ឆ្នាំ​ផង​ដែរ​ទើប​សម្រេច​ចូល​និវត្តន៍​ពី​បាល់ទះ​អំឡុង​ឆ្នាំ​២០២១។​ បច្ចុប្បន្ន​នេះ​លោក​កំពុង​ជួយ​បង្ហាត់​ក្រុមបាល់ទះ​ស្នងការ ​ផ្នែក​នារី​ និង​ឆ្លៀត​ថ្ងៃ​ទំនេរ​បង្ហាត់​សិស្ស​ៗ​ឯកជន​ផង​ដែរ​។​ សិស្ស​លោក​កំពុង​បង្ហាត់​រាល់ថ្ងៃ​​នេះ​មាន​សរុប​ប្រហែល​ ៥០-៦០​នាក់៕​

លោក គុណ ប៊ុនសាន កំពុងបង្ហាត់សិស្ស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម