គ្រូបង្វឹករបស់ក្រុម SP Falcons លោក Arthur Ferreira បានលើកឡើងអំពីកត្តាអាកាសធាតុ និងការបាត់បង់កីឡាករសំខាន់ម្នាក់របស់ក្រុម ជាហេតុផលធំ ដែលជះឥទ្ធិពលលើការចាញ់របស់ក្រុមលោកទល់នឹង ព្រះខ័នរាជស្វាយរៀង។
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀប ៣ ចំណុចលើក្រុមភ្ញៀវមកពី ម៉ុងហ្គោលី SP Falcons ក្នុងការប្រកួតបើឆាកពូល D នៃពានរង្វាន់ក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League នៅថ្ងៃទី អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ នេះ។
ក្រុម SP Falcons មកពី ម៉ុងហ្គោលី ជាគូប្រជែងមួយរបស់ ព្រះខ័នរាជស្វាយរៀង មួយ ក្នុងចំណោមគូប្រជែង ២ ផ្សេងទៀតរួមមាន Mania Digger FC និង Ezra FC ដែលស្ថិតនៅក្នុងពូល D