ព័ត៌មានអន្ដរជាតិ
អ្នកស្រាវជ្រាវ៖ ចំនួនជម្លោះប្រដាប់អាវុធ នៅទូទាំងពិភពលោក បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៥ ចាប់តាំងសង្រ្គាមលោកទី២
ចំនួនជម្លោះប្រដាប់អាវុធកំពុងកើតឡើង នៅជុំវិញពិភពលោក បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ២០២៥ ។ នេះបើយោងតាមការសិក្សាមួយ ចេញផ្សាយកាលពីថ្ងៃអង្គារ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអូស្លូ (PRIO) នៃប្រទេសន័រវេស។
យោងតាមសារព័ត៌មាន RT របស់រុស្ស៊ីផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវរកឃើញថា មានជម្លោះក្នុងរដ្ឋចំនួន៦៥ ពាក់ព័ន្ធនឹងតួអង្គរដ្ឋាភិបាលយ៉ាងហោចណាស់ម្នាក់ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីមានកំណត់ត្រាជាប្រព័ន្ធចាប់ផ្តើម នៅឆ្នាំ១៩៤៦ ។
របាយការណ៍នេះ បានប៉ាន់ប្រមាណថា មនុស្សជិត ២៤៥ ០០០នាក់ ត្រូវបានសម្លាប់ ក្នុងអំពើហិង្សាទាក់ទងនឹងសមរភូមិ កាលពីឆ្នាំមុន ធ្វើឱ្យក្លាយជាឆ្នាំមួយក្នុងចំណោមឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។

ក្រុមអ្នកស្រាវជ្រាវ និយាយថា៖ « ពិភពលោកសព្វថ្ងៃនេះ […] មានការបែកបាក់គ្នាច្រើនជាងមុន! ចំនួនសង្គ្រាមក្នុងពេលដំណាលគ្នាមិនធ្លាប់មានពីមុនមក បង្កឡើងដោយវិបត្តិយូរអង្វែងនិងការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ។ ក្នុងនោះការកើនឡើងនៃជម្លោះអ៊ុយក្រែន សង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា និងសង្គ្រាមស៊ីវិលនៅស៊ូដង់ជាដើម»។
ចំនួនជម្លោះអន្តររដ្ឋបានកើនឡើងទ្វេដងពីឆ្នាំមុនដល់កំណត់ត្រាចំនួន៨ ក្នុងឆ្នាំ២០២៥ រួមទាំងការប៉ះទង្គិចគ្នារវាងឥណ្ឌានិងប៉ាគីស្ថាន អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ក៏ដូចជាកម្ពុជានិងថៃផងដែរ។
វិទ្យាស្ថាន PRIO និយាយថា ជម្លោះចំនួន៦៥ ដែលបានកត់ត្រាទុក ត្រូវបានរីករាលដាលពាសពេញប្រទេសចំនួន៣៥ ដោយមានរដ្ឋជាច្រើនបានជាប់ពាក់ព័ន្ធនឹងសង្គ្រាមជាច្រើនក្នុងពេលតែមួយ។ ឧទាហរណ៍ អ៊ីស្រាអែលជាប់ពាក់ព័ន្ធនឹងជម្លោះទាក់ទងនឹងហ្គាហ្សា ស៊ីរី លីបង់ អ៊ីរ៉ង់ និងយេម៉ែន ខណៈមីយ៉ាន់ម៉ា ប៉ាគីស្ថាន និងនីហ្សេរីយ៉ា ក៏បានប្រឈមមុខនឹងជម្លោះប្រដាប់អាវុធច្រើនជាងមួយផងដែរ។
ទ្វីបអាហ្វ្រិកគឺជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតដោយអំពើហិង្សា បន្ទាប់មកគឺអាស៊ី មជ្ឈិមបូព៌ា អាមេរិក និងអឺរ៉ុប។
យោងតាម PRIO មនុស្សជាង ៩៣០ ០០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះ ចាប់តាំងពីឆ្នាំ២០២១ វាជាតួលេខប្រហាក់ប្រហែលនឹងចំនួនសរុបដែលបានកត់ត្រាក្នុងរយៈពេលពីរទសវត្សរ៍មុន៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


