កីឡា
គ្រូ SP Falcons លើកកត្តាធំ ២ ជះឥទ្ធិពលលើការចាញ់ ព្រះខ័នរាជស្វាយរៀង ម្សិលមិញ
គ្រូបង្វឹករបស់ក្រុម SP Falcons លោក Arthur Ferreira បានលើកឡើងអំពីកត្តាអាកាសធាតុ និងការបាត់បង់កីឡាករសំខាន់ម្នាក់របស់ក្រុម ជាហេតុផលធំ ដែលជះឥទ្ធិពលលើការចាញ់របស់ក្រុមលោកទល់នឹង ព្រះខ័នរាជស្វាយរៀង។

ក្រុម ម៉ុងហ្គោលី SP Falcons នៅតែមិនអាចយកឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង បាន សម្រាប់ការជួបគ្នាលើកទី ២ ក្នុងពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥។ ពួកគេបានបរាជ័យក្រោមថ្វីជើងក្រុមជើងឯកលីគកំពូល កម្ពុជា ក្នុងលទ្ធផល ៣ ទល់នឹង ០។
បន្ទាប់ពីការបរាជ័យនេះ គ្រូបង្វឹកសញ្ជាតិ ប្រេស៊ីល លោក Arthur Ferreira បានសរសើរក្រុម ព្រះខ័នរាជស្វាយរៀង ជាក្រុមខ្លាំង ដោយការលេងរបស់ពួកគេពិតជារឹងមាំ និងរៀបចំក្រុមបានល្អ ប៉ុន្តែសម្រាប់ការបរាជ័យនេះដែរ លោកយល់ ថា បញ្ហាអាកាសធាតុ រួមជាមួយការបាត់បង់កីឡាករសំខាន់ម្នាក់ ក៏បានជះឥទ្ធិពលលើកូនក្រុមលោកសម្រាប់ការប្រកួតនេះផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត បុរសសញ្ជាតិ ប្រេស៊ីល វ័យ ៣៣ ឆ្នាំបានមានប្រសាសន៍ ថា៖ «យើងដឹងហើយ ថា ក្រុមព្រះខ័នរាជស្វាយរៀង គឺជាគូប្រជែងដ៏ខ្លាំង។ ការប្រកួតនេះ គឺពិតជាតានតឹងសម្រាប់ក្រុម ព្រោះព្រះខ័នរាជស្វាយរៀងពិតជារឹងមាំ និងរៀបចំក្រុមបានល្អ។ […] ខ្ញុំយល់ ថា អាកាសធាតុនៅតែផលពិបាកសម្រាប់ក្រុមខ្ញុំ។ […] វាខុសពីអ្វី ដែលយើងលេងនៅ ម៉ុងហ្គោលី។ អាកាសធាតុ នៅតែជាផលវិបាកសម្រាប់ក្រុមខ្ញុំ»។
លោក Arthur Ferreira បានមានប្រសាសន៍បន្ត ថា៖ «ការមកប្រកួតនេះ ក្រុមរបស់ខ្ញុំធ្វើមិនសូវបានល្អ ក៏អាចមកពីកត្តាបាត់បង់កីឡាករសំខាន់ម្នាក់ដែរ។ កាលពីអាទិត្យមុន មានកីឡាករក្រុមខ្ញុំម្នាក់របួស។ នេះជាមូលហេតុ ធ្វើឱ្យប៉ះពាល់ដល់ការប្រកួតមួយនេះ ដែលធ្វើឱ្យយើងពិបាករៀបចំក្រុម»។

គួរឱ្យដឹងថា នេះជាការជួបគ្នាលើកទី ២ ហើយរវាងក្រុម ព្រះខ័នរាជស្វាយរៀង និង SP Falcons ក្នុងពាន ACGL ខណៈជំនួបកាលពីលើកទី ១ ក្រុម ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុម SP Falcons ក្នុងលទ្ធផល ២-១ នៅទឹកដីម៉ុងហ្គោលី៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


