យោងតាមប្រសាសន៍លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងនៅថ្ងៃទី១ខែមេសា ឆ្នាំ២០២៦នេះ ថាមាន ចោរហារយបានលួចមួលប៊ូឡុងបង្គោលភ្លើងបំភ្លឺផ្លូវ លើកំណាត់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកចៅសង្កាត់បានបន្តថា ចំពោះអំពើចោរកម្មនេះគឺនៅពេលដែលកម្លាំងប្រជាការពារសង្កាត់បានចុះល្បាតបានឃើញនៅជើងបង្គោលភ្លើងបំភ្លឺផ្លូវបានបាត់ចំនួនគ្រាប់២តាមបង្គោលចំនួន២។ លោក យុិន វុធ បានបញ្ជាក់ថា ពេលដឹងថាមានបាត់ប៊ូឡុងតាមបង្គោលភ្លាមលោកក៏បានចាត់ឲ្យកម្លាំងយកប៊ូឡុងថ្មីទៅចាប់ដាក់តាមបង្គោលចៀសវាងបាក់រលំសង្កត់លើអ្នកធ្វើដំណើរ។ ទោះជាយ៉ាងណាក៏លោកចៅសង្កាត់នឹងចាត់កម្លាំងឲ្យឃ្លាំចាប់ក្រុមជនសង្ស័យនេះយកមកចាត់ការតាមច្បាប់។ហើយក្រុមពួកចោរនេះច្រើនជាមុខសញ្ញារដើររើសអេតចាយបន្លំលួចតែម្តង៕នរា
អាជ្ញាធរសង្កាត់ព្រែកថ្មី ចុះបាញ់ទឹកសម្អាតតាមដងផ្លូវ និងក្រោមស្ពានព្រែកសំរោង ដើម្បីបរិស្ថានស្អាតក្នុងមូលដ្ឋាន......
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧ នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ...
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ......
អាជ្ញាធរសង្កាត់ព្រែកថ្មី ចុះឈូសបង្ហាប់ដី ផ្លូវលំខ្សែទី៣ ក្នុងភូមិកោះក្របី ប្រវែងជាង ១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋ.....
ឃាត់ខ្លួនជនជាតិចិន១៩នាក់ ក្នុងករណីបង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ.....
សមត្ថកិច្ចចុះរដ្ឋបាលត្រួតពិនិត្យកន្លែងស្នាក់នៅ ១៣៤ ទីតាំង ក្នុងរាជធានីភ្នំពេញ...