សន្តិសុខសង្គម
ចោរលួចដោះប៊ូឡុងខ្ចៅ បង្គោលភ្លើងលើស្ពានព្រះមុនីវង្សចាស់ ខណៈនេះអាជ្ញាធរកំពុងជួលជុលឡើងវិញ
យោងតាមប្រសាសន៍លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងនៅថ្ងៃទី១ខែមេសា ឆ្នាំ២០២៦នេះ ថាមាន ចោរហារយបានលួចមួលប៊ូឡុងបង្គោលភ្លើងបំភ្លឺផ្លូវ លើកំណាត់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


លោកចៅសង្កាត់បានបន្តថា ចំពោះអំពើចោរកម្មនេះគឺនៅពេលដែលកម្លាំងប្រជាការពារសង្កាត់បានចុះល្បាតបានឃើញនៅជើងបង្គោលភ្លើងបំភ្លឺផ្លូវបានបាត់ចំនួនគ្រាប់២តាមបង្គោលចំនួន២។
លោក យុិន វុធ បានបញ្ជាក់ថា ពេលដឹងថាមានបាត់ប៊ូឡុងតាមបង្គោលភ្លាមលោកក៏បានចាត់ឲ្យកម្លាំងយកប៊ូឡុងថ្មីទៅចាប់ដាក់តាមបង្គោលចៀសវាងបាក់រលំសង្កត់លើអ្នកធ្វើដំណើរ។ ទោះជាយ៉ាងណាក៏លោកចៅសង្កាត់នឹងចាត់កម្លាំងឲ្យឃ្លាំចាប់ក្រុមជនសង្ស័យនេះយកមកចាត់ការតាមច្បាប់។ហើយក្រុមពួកចោរនេះច្រើនជាមុខសញ្ញារដើររើសអេតចាយបន្លំលួចតែម្តង៕នរា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


