Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចុះរដ្ឋបាលត្រួតពិនិត្យកន្លែងស្នាក់នៅ ១៣៤ ទីតាំង ក្នុងរាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់មួយចំនួនពាក់ព័ន្ធបទល្មើសផ្សេងៗ គ្នា

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ០៨ ខែ​មីនា ឆ្នាំ ២០២៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ប្រតិបត្តិការ​ចុះ​រដ្ឋបាល​ពិនិត្យ​ទីតាំង​ស្នាក់នៅ ១៣៤ ទីតាំង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រក​ឃើញ​ជនបរទេស​ខុស​ច្បាប់​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន , ស្នាក់នៅ​ដោយ​ខុសច្បាប់ និង​លប​លួច​ឆ្លងដែន​មក​កម្ពុជា​ដោយ​ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បន្ត​ចុះ​ពិនិត្យ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក​អភិបាល​រង​រាជធានី​ភ្នំពេញ ០៣ រូប ដោយ​មាន​ការ​ចូលរួម​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ , កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​ខណ្ឌ​ចំនួន ០២ គឺ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជា​លទ្ធផល កម្លាំង​អាជ្ញាធរ​ចម្រុះ បាន​ត្រួតពិនិត្យ​លើ​ជនបរទេស​សរុប ៥៩៨ នាក់ (ស្រី ១៦៧ នាក់) ដោយ​ក្នុង​ចំណោម​ជនបរទេស​មួយ​ចំនួន ត្រូវ​បាន​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​បទល្មើស​ទាំង ០៣ ខាង​លើ ក៏​ត្រូវបាន​ឃាត់​ខ្លួន​អម​ដោយ​ការ​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ធំ​ផង​ដែរ។

ក្នុង​ការ​ពិនិត្យ​រដ្ឋបាល​នេះ​ដែរ កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច ពុំ​បាន​រក​ឃើញ​ថា​មាន​ទីតាំង​ណា​មួយ ឬ​ជនបរទេស​ណា​ម្នាក់ ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នោះ​ឡើយ។

បច្ចុប្បន្ន ជនសង្ស័យ​ជា​ជនបរទេស និង​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម