ព័ត៌មានជាតិ២ ខែ ago
មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់
មន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីគំរាមកំហែង ទារប្រាក់ពីពលរដ្ឋ ហើយពលរដ្ឋត្រូវរាយការណ៍ ឬដាក់ពាក្យបណ្តឹង ប្រសិនជួបករណីទាំងនេះ។ ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖ “មន្ទីរព័ត៌មានខេត្ត សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរូបភាពផ្សេងៗដូចជា គំរាមកំហែង កំហែងទារប្រាក់កាសជាដើម ។ល។ ដែលសកម្មភាពនេះ ប្រាសចាកទៅនឹង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព័ត៌មាននៅកម្ពុជា។”...