Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ណុប បាយ៉ារិទ្ធ បញ្ជាក់មូលហេតុក្រោយបាត់មុខពីសិល្បៈមួយរយៈ

បានផុស

នៅ

តារាចម្រៀងចាស់វស្សាលោក ណុប បាយ៉ារិទ្ធ បានចេញមុខបកស្រាយក្រោយបាត់មុខមួយរយ: ពីអាជីពសិល្ប:ខណៈលោកបានលើកឡើងថាមកពីបញ្ហាសុខភាពរបស់ខ្លួនទើបធ្វើឱ្យរយាលការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោកណុប បាយ៉ារិទ្ធ បានរៀបរាប់ថា “សួស្តីអ្នកគាំទ្រជាទីស្រលាញ់រយៈពេលយូរគួរសមដែលខ្ញុំមានភាពស្ងប់ស្ងាត់ជាមួយ និងការចេញបទចម្រៀងថ្មី អរគុណដល់អ្នកទាំងអស់គ្នាដែលមិនភ្លេចខ្ញុំហើយតែងតែឆាតមកសួរសុខទុក្ខ និងរង់ចាំការវិលត្រឡប់របស់ខ្ញុំជាមួយបទចម្រៀងថ្មីៗ។ អរគុណដែលមិនដែលបំភ្លេចខ្ញុំ” ។

លោក ណុប បាយ៉ារិទ្ធ និយាយបន្តទៀតថា កន្លងមកក៏មានអ្នកខ្លះក៏បានដឹង ខ្លះមិនបានដឹង ហើយអ្នកដែ លបានដឹងគាត់តែងតែបង្ហាញពីការព្រួយបារម្ភពីសុខ ភាពរបស់ខ្ញុំសម្លេងរបស់ខ្ញុំអរគុណណាស់ ហើយពិតណាស់ដូចដែលបងប្អូនបានដឹងថាកន្លងមកខ្ញុំមានបញ្ហារលាកបំពង់កខ្លាំងដែលនាំឱ្យការប្រើប្រាស់សម្លេងច្រៀងមិនបានដូចចិត្ត ហើយពិបាកសូម្បីតែនិយាយ មិនរលូន វាបានកើតឡើងតាំងពីមុនកូវីដទៅទៀត (រហូតមានពេលខ្លះគិតថាខ្លួនឯងនិងអាចនិយាយមិនរួចនៅថ្ងៃ១យ៉ាងប្រាកដ្ត) ។

លោកបន្តថា ពេលខ្លះចិត្តចង់បោះបង់ចោលតែម្តង ព្រោះពេលដែលប្រើសម្លេងមិនបានល្អ ជៀសមិនផុតពីការប្រមាថមើលងាយបំបាក់ទឹកចិត្តតើនៅពីក្រោយអ្វីដែលអ្នកបានឃើញ ខ្ញុំកំពុងជួបបញ្ហារអ្វី? អ្នកដឹងទេពិតជាមិនដឹងទេ!តែក្នុងនោះអ្នកគាំទ្រជាទីស្រលា ញ់របស់ខ្ញុំក៏មិនដែលទុកខ្ញុំចោលឡើយពួកគាត់ដែលតែផ្តល់កម្លាំងចិត្តដល់ខ្ញុំជានិច្ច ។

តារាចម្រៀងលោកណុប បាយ៉ារិទ្ធ បាននិយាយាយទៀតថាខ្ញុំត្រូវបោះបង់ចោលការងារជាច្រើនមិនថាការងា រច្រៀង សម្តែង ឬ ជាអ្នកប្រម៉ូតផលិតផលនានា មូល ហេតុដែលមិនហ៊ានទទួលយក ដោយសារដឹងថាធ្វើទៅមិនល្អ !ខ្លាចប៉ះពាល់ដល់ម្ចាស់ការងារខ្លាចធ្វើការអោយគេមិនបានល្អដូចអ្វីដែលគេចង់បានតែ ដោយ សារការទទួលយករបស់អ្នកគាំទ្រជាច្រើនដែលទទួ លយកក្នុងភាពខ្ញុំជាខ្ញុំបានធ្វើអោយខ្ញុំមានការសម្រេចចិត្ត១ គឺក្រោកឈរតស៊ូជាមួយស្ថានភាពរបស់ខ្លួនឯង ។

លោក ណុប បាយ៉ារិទ្ធ បន្តថា “ចុងក្រោយខ្ញុំក៏អាចជំនះវាបានម្តងបន្តិចៗរហូតមកដល់ចំនុចមួយដែលល្អប្រសើរជាងមុនបច្ចុប្បន្នខ្ញុំបានធូរស្រាលបាន ៦០ភាគរយហើយ ។ ពេលវេលាខាងមុខជាពេលវេលាដែលខ្ញុំត្រូវវិលត្រលប់មកវិញទោះមិនល្អសមចិត្តត្រូវការរបស់អ្នកណាម្នាក់ ១០០ភាគរយ តែខ្ញុំនិងប្រឹងធ្វើវាឱ្យដល់ទីបំផុត”។

លោកបន្ថែមថា “ថ្ងៃនេះគឺជាថ្ងៃថ្មី ការចាប់ផ្តើមថ្មីជាការតបស្នងជាកាផ្តល់ឱ្យមនុស្សជាទីស្រលាញ់ដែលជាអ្នកគាំទ្ររបស់ខ្ញុំគ្រប់ៗគ្នា អ្វីដែលអ្នកចង់ឃើញចង់បាន អ្នកអាចខមមុិនប្រាប់ខ្ញុំបានមិនថាបទច ម្រៀងថ្មី តើចង់ស្តាប់បទប្រភេទណា? ចង់ឃើញខ្ញុំក្នុងការងារថ្មីជាអ្វី? សម្រាប់ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ត្រៀមសម្រាប់អ្នកទាំងអស់គ្នា ត្រៀមរហូតដល់អ្វីដែលអ្នកចង់ឃើញ”៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម