ខ្លឹមសារនៃវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ «ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពា ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់»។
រដ្ឋសភាបើកសម័យប្រជុំរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ក្នុងការបើកផ្លូវដកសញ្ជាតិខ្មែរ
បណ្តាពលរដ្ឋ និងមន្ត្រីរាជការស៊ីវិលទូទៅយល់ឃើញថា ច្បាប់ដកសញ្ជាតិខ្មែរ ពីជនជ្រុលនិយមឃុបឃិតជាមួយ...
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចទទួលយក និងអនុម័តបញ្ចូលសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ ថ្ងៃទី១១ ខែកក្កដា ខាងមុខ។
នាពេលខាងមុខអគ្គលេខាធិកាដ្ឋានរដ្ឋសភានឹងរៀបចំឱ្យមានការបណ្ដុះបណ្ដាលមន្ត្រីក្នុងការប្រើប្រាស់ AI ដើម្បីធ្វើកំណត់ហេតុនៃកិច្ចប្រជុំនានានៅសភា ដែលនឹងជំរុញប្រសិទ្ធភាពការងារនៅសភាជាតិកាន់តែប្រសើរជាងមុន។
អ្នកនាំពាក្យបញ្ជាក់ថា ក្រៅពីការពង្រឹងនូវវត្តមានមន្ត្រី សភានឹងតម្រូវឱ្យមន្ត្រីរៀបចំធ្វើជារបាយការណ៍ការងាររបស់ខ្លួនបន្ថែមទៀតផងដែរ
សមាជិកសមាជរដ្ឋសភា ព្រឹទ្ធសភា ទាំង១៨២រូបនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះបានងើបឈរគោរពវិញ្ញាណក្ខន្តដល់ព្រិន្ធបាលឯក សួន រោន ដែលបានពលីជីវិតក្នុងហេតុការណ៍វាយឆ្មក់របស់ទាហានថៃនៅតំបន់មុំ៣ កាលពីចុងខែមុន។