ព័ត៌មានជាតិ
ច្បាប់ដកសញ្ជាតិខ្មែរ នឹងក្លាយជាខឿនដ៏រឹងមាំជួយការពារសន្តិភាព និងស្ថេរភាពរបស់ប្រទេសជាតិកម្ពុជា
បណ្តាពលរដ្ឋ និងមន្ត្រីរាជការស៊ីវិលទូទៅយល់ឃើញថា ច្បាប់ដកសញ្ជាតិខ្មែរ ពីជនជ្រុលនិយមឃុបឃិតជាមួយបរទេស នឹងក្លាយជាខឿនដ៏រឹងមាំមួយជួយការពារដល់សន្តិភាព និងស្ថេរភាពរបស់ប្រទេសជាតិ យ៉ាងពិតប្រាកដ។

លោក ឌិន សាវ៉ង ចៅសង្កាត់រងទី១ សង្កាត់អូរឬស្សី១ នៃរដ្ឋបាលខណ្ឌ៧មករា តំណាងពលរដ្ឋទូទាំងសង្កាត់ យល់ឃើញថា ការសម្រេចចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាការគិតគូរខ្ពស់ដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ព្រោះសម្តេចជាមេដឹកនាំឆ្នើម ដែលចង់ឃើញប្រទេសមានសន្តិភាព និងប្រជាជនរស់នៅបានសុខស្រួល ទើបសម្តេចតែងតែរិះរកគ្រប់វិធីសាស្ត្រ ដើម្បីកំចាត់រាល់ជន ឬបុគ្គលទាំងឡាយណា ដែលបានចូលដៃចូលជើងជាមួយជាតិសាសន៍ដទៃ ប៉ងមកបំផ្លាញប្រទេសជាតិរបស់ខ្លួនឯង ។

លោកបានបញ្ជាក់ថា កម្ពុជាធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមកាប់សម្លាប់ប្រជាពលរដ្ឋរាប់លានអ្នកក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយសារតែជនជាតិខ្មែរ ចូលដៃចូលជើង និងជឿលើបរទេស ដើម្បីបំផ្លាញជាតិសាសន៍ខ្លួនឯង។

កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ រដ្ឋសភា កម្ពុជា បានអនុម័តទទួលយកសំណើររបស់តំណាងរាស្ត្រហត្ថលេខី១២៥រូប ដែលស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវរៀបចំក្របខណ្ឌច្បាប់ ក្នុងការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួនឯង៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


