ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក នេត្រ ភក្ត្រា៖ យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានសរសេរលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី១៧ ខែមេសា នេះដោយបានរម្លឹកពីការងាររបស់លោកជាប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ព្រមទាំងរម្លឹកផងដែរប្រវត្តិសាស្ត្រដែលខ្មែរក្រហមឡើងកាន់អំណាច ការផ្ដួលរំលំរបបឃោឃៅនេះ និងដំណើរការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។