Connect with us

កីឡា

ក្រោយ​មាន​សមត្ថភាព​រីកចម្រើន​ និង​បច្ចេកទេស​កាន់​តែ​ល្អ​សហព័ន្ធ​​ហាប់គីដូ​ប្រគល់​លិខិត​បញ្ជាក់​ដល់​សិស្ស​គុន​ចំនួន​ ១៤​នាក់​

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ​បាន​ធ្វើ​ពិធី​ប្រគល់​លិខិត​បញ្ជាក់​ដល់​សិស្ស​គុន​ចំនួន​ ១៤នាក់​នៅ​ក្លឹប​បឋមសិក្សា​បាក់ទូក​ក្រោយ​ពី​មាន​សមត្ថភាព​រីកចម្រើន​ និង​មាន​បច្ចេកទេស​កាន់​តែ​ល្អ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ពិធី

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ កីឡាការិនី​ទាំង​ ១៤​នាក់​ដែល​ទទួល​លិខិត​បញ្ជាក់​នេះ​គឺ​បាន​ហ្វឹកហាត់​ទៅ​តាម​ពេលវេលា​ត្រឹមត្រូវ​ និង​មាន​សមត្ថភាព​រីកចម្រើន​ កម្រិត​បច្ចេកទេស​កាន់​ល្អ​គ្រប់គ្រាន់សម​ល្មម​ទទួល​បាន​ការ​លើក​ទឹកចិត្ត។​ ដូច្នេះ​ហើយ​សហព័ន្ធ​ត្រូវ​តែ​លើក​ទឹកចិត្ត​ និង​ធ្វើ​លិខិត​បញ្ជាក់​ពី​សមត្ថភាព​ និង​ការ​ខំប្រឹងប្រែង​របស់​សិស្ស​គុន​ទាំង​នោះ។​

លោក គង់​ ចាន់ធីណា​

ជា​មួយ​គ្នា​នោះ​ដែរ​លោក​នាយកសាលាបឋម​បាក់ទូក​ បានសម្ដែង​នូវ​មោទកភាព​ និង​កោត​សរសើរ​ចំពោះ​សិស្ស​ៗ​ទាំង​ ១៤នាក់​នេះ​ដែល​មាន​កម្រិត​បច្ចេកទេស​រីកចម្រើន​ខ្លាំង​ហួស​ពី​ការ​គិត​របស់​លោក។​ សិស្សៗ​បាន​បង្ហាញ​នូវ​បច្ចេកទស​ផ្សេងៗ​ដែល​បាន​ហាត់​រៀន​នា​ពេល​កន្លង​មក​បាន​យ៉ាង​ល្អ​បញ្ជាក់​ពី​ភាព​រីកចម្រើន​របស់​ក្លឹប​កីឡាហាប់គីដូ​សាលាបឋមបាក់ទូក​នេះ។​ លោក​នាយក​សាលា​ក៏​បាន​លើក​ទឹកចិត្ត​ដល់​គុន​ទាំង​អស់​បន្ត​ខំប្រឹងប្រែង​ហ្វឹកហាត់​ថែម​ទៀត​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ក្លឹប​បឋមបាក់ទូក​លើ​វិស័យ​កីឡា​ហាប់គីដូ​នេះ​ និង​ក្លាយ​ជា​ធនធាន​បន្ត​ និង​ចូលរួម​ស្វែង​រក​នូវ​មេដាយ​កម្រិត​អន្តរជាតិ​ជូន​ប្រទេស​កម្ពុជានៅ​ថ្ងៃ​ខាង​មុខ។​

​លោក​ សុខ​ គឹមសួគ៌

បញ្ជាក់​ដែរ​ថា​ ពិធី​ប្រគល់​លិខិត​បញ្ជាក់​នេះ​ធ្វើ​ឡើង​នៅ​ក្លឹប​កីឡាហាប់គីដូ​សាលាបឋម​បាក់ទូក​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ គ្រូ​បង្វឹក​ និង​លោក​ សុខ​ គឹមសួគ៌​ នាយកសាលា​បឋម​សិក្សា​បាក់ទូក​ លោក​គ្រូ​ អ្នក​គ្រូ​ រួម​ទាំង​សិស្សានុសិស្ស​ជា​ច្រើន​ទៀត។​ លិខិត​បញ្ជាក់​នេះ​បាន​ផ្ដល់​ជូន​សិស្សគុន​ចំនួន​ ១៤នាក់​មាន​បុរស​ ៧​ និង​នារី ៧នាក់៕​

ទិដ្ឋភាព​ពិធី

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម