ចិនរួមចំណែកគួរឱ្យកត់សម្គាល់លើការនាំចេញរបស់សហរដ្ឋអាមេរិក ខណៈតម្រូវការអន្តរជាតិសម្រាប់ប្រេងឆៅរបស់អាមេរិក អាចនឹងកើនដល់កម្រិតកំពូលរួចហើយ។
ថៃគ្រោងនឹងបង្កើនការនាំចូលអេតាន និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសផលប៉ះពាល់លើការនាំចេញរបស់ខ្លួន ពីលទ្ធភាពនៃវិធានការពន្ធគយ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានប្ដេជ្ញាអនុវត្តលើគ្រប់ប្រទេស
ខណៈចិនចេញវិធានការសងសឹកវិញនៅថ្ងៃអង្គារនេះ សេដ្ឋវិទូបានព្រមានថា ពន្ធជុំថ្មីនេះអាចនឹងបង្កើនការប្រឈមបន្ថែមទៀតសម្រាប់អ្នកបង្កើតគោលនយោបាយចិនក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលមានស្រាប់
ទាំងកាណាដា និងម៉ិកស៊ិក សុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិក។ ការផ្ទុះឡើងនៃសង្រ្គាមពាណិជ្ជកម្មយ៉ាងដូច្នេះ កំពុងបង្កការព្រួយបារម្ភសេដ្ឋកិច្ចពីប្រទេសពាក់ព័ន្ធទាំងសងខាង រួមទាំងផលប៉ះពាល់លើអ្នកប្រើប្រាស់ និងអាជីវកម្មផ្សេងៗ ក៏ដូចជាលទ្ធភាពនៃការបាត់បង់ការងាររាប់លាន។
៥១ ភាគរយ នៃក្រុមហ៊ុនអាមេរិកដែលបានឆ្លើយតបនៃការស្ទង់មតិ មានមានការព្រួយបារម្ភអំពីការកាន់តែធ្លាក់ចុះនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នាពេលអនាគត។
ខណៈ ត្រាំ ជំរុញការបង្កើនផលិតកម្មក្នុងស្រុក គេរំពឹងថា ទីផ្សារប្រេងនឹងជួបនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងឆ្នាំនេះ ដោយសារតែកម្សោយនៃសកម្មភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពលបៃតង ដែលដាក់សម្ពាធលើតម្រូវការក្នុងប្រទេសធំៗរួមមាន សហរដ្ឋអាមេរិក និងចិន។
លោក ត្រាំ តែងតែផ្ដោតខ្លាំងលើគោលនយោបាយពន្ធគយប្រឆាំងនឹងគ្រប់ប្រទេស ជាពិសេសចិន ប៉ុន្តែគេមិនឃើញលោកចេញអធិបញ្ជា ឬចាត់វិធានការខ្លាំងៗណាមួយនៅពេលស្បថចូលកាន់តំណែងនោះទេ។