ព័ត៌មានអន្ដរជាតិ
ពន្ធខ្ពស់របស់អាមេរិក ចូលជាធរមាននៅថ្ងៃនេះ
ពន្ធខ្ពស់ ដែលដើមឡើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហៅថាជា «ពន្ធគយបដិការ» នឹងចូលជាធរមាននៅប្រហែលពាក់កណ្ដាលថ្ងៃត្រង់ថ្ងៃសុក្រ ១ សីហា នេះ (ម៉ោង ០០:០០ នៅសហរដ្ឋអាមេរិក) ដោយលោក ត្រាំ បាននិយាយរួចហើយថា លោកនឹងមិនពន្យារពេលទៀតទេ។

ការចូលជាធរមានលើកនេះ ធ្វើឡើងក្រោយសហរដ្ឋអាមេរិកបានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយដៃគូពាណិជ្ជកម្មជាច្រើន ទាំងនៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង។ ពន្ធទាំងនោះ មានអត្រាចន្លោះពី ១៥-៥០ ភាគរយ ដែលក្នុងនោះមានប្រេស៊ីលរងពន្ធខ្ពស់ដាច់គេ (៥០ ភាគរយ)។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ក្រោយមានការចរចាអស់រយៈពេលជាច្រើនខែ បន្ទាប់ពីលោក ត្រាំ ប្រកាសពន្ធ «បដិការ» នៅដើមខែមេសានោះ ពន្ធបច្ចុប្បន្នសម្រាប់បណ្ដាដៃគូពាណិជ្ជកម្មរបស់អាមេរិក ភាគរយច្រើន ត្រូវបន្ថយចុះក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។ ឧទាហរណ៍ ដើមឡើយអាមេរិកដាក់ពន្ធលើវៀតណាម ៤៦ ភាគរយ ប៉ុន្តែក្រោយចរចាគ្នា ពន្ធនេះ ត្រូវបានទម្លាក់ចុះវិញ មកនៅត្រឹម ២០ ភាគរយ។
ជាថ្នូរនឹងការបន្ធូរបន្ថយពន្ធ គេមើលឃើញថា បណ្ដាប្រទេសនានាបានផ្ដល់ជូនស្រដៀងៗគ្នា។ បណ្ដាប្រទេសកំពុងអភិវឍ្ឍនៅអាស៊ីអាគ្នេយ៍ បានយល់ព្រមលើការបើកទីផ្សារជាមួយនឹង «ពន្ធសូន្យ» សម្រាប់ផលិតផលអាមេរិក បង្កើនការទិញទំនិញអាមេរិក និងទម្លាក់របាំងពាណិជ្ជកម្មពន្ធគយ និងមិនមែនពន្ធគយជាដើម។ បណ្ដាប្រទេសអភិវឌ្ឍដូចជាជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ឯណោះវិញ បានសន្យាបង្កើនការវិនិយោគជាទឹកប្រាក់រាប់រយប៊ីលានដុល្លារនៅទឹកដីសហរដ្ឋអាមេរិក។

គួរគូសបញ្ជាក់ថា លោក ត្រាំ បានប្រកាសពន្ធខ្ពស់ឡើងនៅដើមខែមេសា ក្រោយមកបានពន្យារពេល ៩០ ថ្ងៃ គិតត្រឹមថ្ងៃ ៩ កក្កដា មុនលោកប្រកាសលើកពេលជាថ្មី មកដល់ថ្ងៃ ១ សីហា។ ក្រោមគោលនយោបាយបែបការពារនិយមនេះ លោក ត្រាំ បានសំអាងថា សហរដ្ឋអាមេរិកបានរងនូវភាពអយុត្តិធម៌នៃពាណិជ្ជកម្មសេរីសកល ជាមួយនឹងឱនភាពពាណិជ្ជកម្ម ១,២៣ ទ្រីលានដុល្លារកាលពីឆ្នាំ ២០២៤។
ខណៈមានការព្រួយបារម្ភថា ពន្ធរបស់លោកនឹងធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះ តម្លៃទំនិញនៅអាមេរិកកើនឡើង លោក ត្រាំ បានលើកឡើងថា វានឹងនាំការវិនិយោគទៅសហរដ្ឋអាមេរិក ជំរុញវិស័យផលិតកម្ម និងបង្កើតការងារ។ អ្នកជំនាញខ្លះបានលើកឡើងពីលទ្ធភាពនៃភាពជោគជ័យពីពន្ធរបស់លោក ដោយហេតុថា ប្រទេសជាច្រើនបានកំណត់អត្រាពន្ធថ្មី ហើយពួកគេគ្មានជម្រើសច្រើនពីទីផ្សារអាមេរិក ដែលមានអំណាចទិញខ្លាំងជាងគេលើពិភពលោក៕
ដោយ៖ ហួន ឌីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


