ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីប្ដេជ្ញាទិញទំនិញអាមេរិក ១៥០ ប៊ីលានដុល្លារក្នុងរយៈពេល ៥ ឆ្នាំទៅមុខ
រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ម៉ាឡេស៊ីគ្រោងនឹងចំណាយប្រាក់រហូតដល់ ១៥០ ប៊ីលានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ ទៅមុខ ដើម្បីទិញទំនិញសហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់ក្នុងវិស័យបន្ទះឈីប អវកាស និងមជ្ឈមណ្ឌលទិន្នន័យ ដែលទាំងនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដើម្បីកាត់បន្ថយអត្រាពន្ធខ្ពស់។

ការឱ្យដឹងនេះ ធ្វើឡើងក្រោយអាមេរិកប្រកាសបន្ថយពន្ធម៉ាឡេស៊ីពី ២៥ ភាគរយ មកត្រឹម ១៩ ភាគរយ កាលពីសប្ដាហ៍មុន ដោយចាប់ផ្ដើមអនុវត្តវាពីសប្ដាហ៍នេះតទៅ។
ក្នុងចំណោមនោះ ក្រុមហ៊ុនថាមពលរដ្ឋ Petroliam Nasional Berhad នឹងទិញឧស្ម័នធម្មជាតិពង្រាវតម្លៃ ៣,៤ ប៊ីលានដុល្លារ ក្នុង ១ ឆ្នាំ ខណៈម៉ាឡេស៊ីប្ដេជ្ញាវិនិយោគ ៧០ ប៊ីលានដុល្លារនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំទៅមុខ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើតាមលោករដ្ឋមន្ត្រី Tengku Zafrul Aziz។
សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មទំនិញជាមួយម៉ាឡេស៊ីចំនួន ២៤,៨ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤។
លោក Tengku Zafrul បាននិយាយថា ប្រទេសទាំង២ កំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយដែលគ្របដណ្តប់លើការប្តេជ្ញាចិត្តដែលបានធ្វើឡើងមក ក្រោមការចរចាជាច្រើនសប្តាហ៍ជុំវិញពន្ធគយដែលដាក់ដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


