ព័ត៌មានអន្ដរជាតិ
ត្រាំ អាចដាក់ពន្ធខ្ពស់ពី ២០-២៥% លើឥណ្ឌា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លោកអាចនឹងដាក់ពន្ធលើទំនិញនាំចូលពីប្រទេសឥណ្ឌា ចន្លោះពី ២០-២៥ ភាគរយ ប៉ុន្តែថាមិនទាន់មានការសម្រេចចុងក្រោយណាមួយទេ។

តាមការស្រង់សម្ដីរបស់បណ្ដាញទូរទស្សន៍ CNN លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាអញ្ចឹង»។ អ្នកសារព័ត៌មានចោទសួរថាតើអាមេរិកនឹងដាក់ពន្ធចន្លោះពី ២០-២៥ ភាគរយ ឬយ៉ាងណា។
លោកបន្តថា៖ «ឥណ្ឌាជាមិត្តដ៏ល្អ ប៉ុន្តែឥណ្ឌាដាក់ពន្ធ(លើអាមេរិក)ច្រើនជាងប្រទេសស្ទើរតែទាំងអស់»។
តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានប្រាប់ CNBC កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌាពិបាកនឹងសម្រេចបាន ដែលនឹងទាមទារឱ្យមានការពិភាក្សាបន្ថែមទៀតរវាងប្រទេសទាំង២។
លោក Greer បាននិយាយថា ឥណ្ឌាបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការបើកទីផ្សារមួយចំនួនរបស់ពួកគេសម្រាប់អាមេរិក ហើយអាមេរិកមានឆន្ទៈក្នុងការបន្តចរចាជាមួយឥណ្ឌា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


