មនុស្សយើងរស់នៅក្នុងសង្គម មិនអាចរស់នៅដាច់ដោយឡែកតែឯងបានឡើយ ពោលគឺត្រូវមានការប្រាស្រ័យទាក់ទង ការផ្ដល់ព័ត៌មាន និងកិច្ចសហការគ្នាដើម្បីការរស់រានមានជីវិតនិងការអភិវឌ្ឍ។ ក្នុងការប្រាស្រ័យទាក់ទងទាំងនោះ ភាសានិយាយ និងចំណេះដឹងផ្នែកលេខនព្វន្ត គឺជាឧបករណ៍ដ៏សំខាន់បំផុត។ ហេតុនេះហើយ ទើបខ្មែរយើងបង្កើតសុភាសិតមួយឃ្លាពោលទុកមកថា «សម្តីជាឯក លេខជាទោ»។
នៅក្នុងគម្ពីរជីវិតនិងទស្សនវិជ្ជាអប់រំរបស់បុរាណាចារ្យខ្មែរ មនុស្សត្រូវបានគេឱ្យតម្លៃខ្ពស់ទៅលើសីលធម៌នៃការប្រាស្រ័យទាក់ទង។ ក្នុងចំណោមសរីរាង្គទាំងពួង «អណ្ដាត» ត្រូវបានចាស់បុរាណលើកយកមកដាស់តឿនយ៉ាងមុតមាំបំផុត ដូចមានសុភាសិតមួយឃ្លាពោលទុកថា៖ «អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»។
សុភាសិតនេះដាស់តឿនយើងមិនឱ្យមើលស្រាល ឬវាយតម្លៃអ្វីៗត្រឹមតែសំបកក្រៅ និងបង្រៀនពីរបៀបគ្រប់គ្រងខ្លួនឯងក្នុងសង្គម។