អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ព្រមានថាការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើប្រទេសលីបង់បានបង្កហានិភ័យធ្ងន់ធ្ងរដល់បទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ នេះបើតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ
គណៈកម្មាធិការការពារអ្នកកាសែត(CPJ) ថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្លាប់អ្នកកាសែតបីនាក់នៅក្នុងប្រទេសលីបង់និងតំបន់ហ្គាហ្សាដោយភាគីអ៊ីស្រាអែលក្នុងរយៈពេលមួយថ្ងៃ
ពេលនិយាយពីភាពគ្មានទោសពៃរ៍របស់នរណាម្នាក់ តើវានឹងសម្គាល់អ្វីខ្លះ? សូមក្រឡេកមើលប្រទេសអ៊ីស្រាអែល។ ប្រទេសនេះបានរួចទោសពីការប្រល័យពូជសាសន៍នៅហ្គាហ្សា ហើយពេលនេះពួកគេកំពុងបើកយុទ្ធនាការប្រល័យពូជសាសន៍ស្រដៀងគ្នាប្រឆាំងនឹងសហគមន៍ស៊ីអ៊ីត (Shia) ភាគខាងត្បូងប្រទេសលីបង់។
យោងតាមការស្ទង់មតិមួយចេញផ្សាយដោយសារព័ត៌មានអេស្ប៉ាញ El País កាលពីថ្ងៃចន្ទ ទី៦ ខែមេសា ពលរដ្ឋអេស្ប៉ាញយល់ឃើញថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមេដឹកនាំពិភពលោកដែលបង្កការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាពពិភពលោក បន្ទាប់មកគឺលោក វ្ល៉ាឌីមៀរ ពូទីន(Vladimir Putin) មេដឹកនាំរុស្ស៊ី និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
ក្រសួងសុខាភិបាលលីបង់លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភូមិ Kfarhata ភាគខាងត្បូងប្រទេសលីបង់សម្លាប់មនុស្ស៧នាក់ កាលពីថ្ងៃអាទិត្យ រួមទាំងកុមារអាយុ ៤ឆ្នាំម្នាក់ផងដែរ។
អង្គការសុខភាពពិភពលោក (WHO) ព្រមានប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើមណ្ឌលសុខភាពអ៊ីរ៉ង់ ខណៈសង្គ្រាមកំពុងបន្ត បន្ទាប់ពីមានការវាយប្រហារទៅលើមណ្ឌលស្រាវជ្រាវនិងសុខភាពចំណាស់ជាងគេបំផុតមួយនៅទីក្រុងតេហេរ៉ង់ គឺវិទ្យាស្ថានប៉ាស្ទ័រ(Pasteur)។
ប្រទេសចំនួន៨ដែលភាគច្រើនជាជនជាតិមូស្លីមបានថ្កោលទោសយ៉ាងខ្លាំង ចំពោះចលនារបស់អ៊ីស្រាអែលក្នុងការអនុម័តច្បាប់កាត់ទោសប្រហារជីវិតដោយការព្យួរក ជាការកាត់ទោសប្រហារជីវិតនៅក្នុងតុលាការដ៏សាហាវលើជនជាតិប៉ាឡេស្ទីន