ព័ត៌មានអន្ដរជាតិ
WHO ៖ តាំងពីផ្ទុះសង្គ្រាម អាមេរិកនិងអ៊ីស្រាអែលវាយប្រហារចំមណ្ឌលសុខភាពអ៊ីរ៉ង់ជាង២០លើក
អង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើមណ្ឌលសុខភាពអ៊ីរ៉ង់ ខណៈសង្គ្រាមកំពុងបន្តយ៉ាងសាហាវ បន្ទាប់ពីមានការវាយប្រហារទៅលើមណ្ឌលស្រាវជ្រាវនិងសុខភាពចំណាស់ជាងគេបំផុតមួយនៅទីក្រុងតេហេរ៉ង់ គឺវិទ្យាស្ថានប៉ាស្ទ័រ(Pasteur)។
ក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម X ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus និយាយថា៖ « ការវាយប្រហារជាច្រើនទៅលើមណ្ឌលសុខភាពអ៊ីរ៉ង់ក្នុងទីក្រុងតេហេរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមិនអាចបន្តផ្តល់សេវាសុខភាពបានទេ ជាពិសេសដោយវិទ្យាស្ថានប៉ាស្ទ័រ»។

ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Hossein Kermanpour បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីអគារដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយផ្នែកខ្លះនៃអគារត្រូវបានបំផ្លាញទៅជាគំនរបាក់បែក។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសុខភាព វិស័យអប់រំ និងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ហាក់ដូចការពង្រីកគោលដៅរបស់ពួកគេលើសពីទីតាំងយោធា សន្តិសុខ និងនយោបាយដែលបានវាយប្រហារនៅក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម។
ប្រធានអង្គការសុខភាពពិភពលោក បន្ថែមថា៖ « មន្ទីរពេទ្យវិកលចរិក Delaram Sina និងរោងចក្រឱសថ Tofigh Daru ត្រូវបានខូចខាតដោយសារតែការវាយប្រហារ ប៉ុន្តែមិនមានរបាយការណ៍ពីអ្នកស្លាប់និងរបួសនោះទេ»។
ចាប់តាំងពីថ្ងៃទី០១ ខែមីនាមក អង្គការសុខភាពពិភពលោក (WHO) បានផ្ទៀងផ្ទាត់លើការវាយប្រហារជាង ២០លើកលើមន្ទីរថែទាំសុខភាពក្នុងប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៩នាក់ រួមទាំងបុគ្គលិកសុខាភិបាលផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


