ព័ត៌មានជាតិ២ ខែ ago
ក្រសួងវប្បធម៌ អំពាវនាវឱ្យអ្នករចនាម៉ូត គោរពឫសគល់វប្បធម៌ ក្នុងការច្នៃប្រឌិតសម្លៀកបំពាក់ប្រពៃណី
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំមួយពាក់ព័ន្ធនឹងការប្រើប្រាស់ និងការច្នៃប្រឌិតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតម្លៃដើម អត្តសញ្ញាណ និងបរិបទប្រើប្រាស់ឱ្យបានត្រឹមត្រូវ ស្របតាមទំនៀមទម្លាប់វប្បធម៌ជាតិ។ សេចក្តីណែនាំបានបញ្ជាក់ថា សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃ បង្ហាញពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់របស់ជនជាតិខ្មែរ តាំងពីសម័យបុរាណមក។ បច្ចុប្បន្ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បាននិយមប្រើប្រាស់សម្លៀកបំពាក់ទាំងនេះក្នុងឱកាសផ្សេងៗ ដូចជា ពិធីបុណ្យជាតិ ពិធីផ្លូវការតូចធំ ពិធីមង្គលការ និងពិធីសំខាន់ៗនានា ព្រមទាំងការតុបតែងថតរូបជាអនុស្សាវរីយ៍។ សកម្មភាពទាំងនេះ សុទ្ធតែបង្ហាញពីទឹកចិត្តស្រឡាញ់...