Connect with us

វប្បធម៌ ជំនឿ

តាមក្បួនតម្រា! ភក្សាហារ “លោហិត” ជាសញ្ញាក្រើនរំលឹកពីហេតុការណ៍នានា មិនមែនតម្រូវឱ្យថ្វាយចង្អាបទេ

បានផុស

នៅ

ចំពោះអត្ថន័យនៃ “ភក្សាហារ” របស់ទេវធីតាសង្ក្រាន្ត តែងមានការយល់ច្រឡំមួយចំនួនកើតឡើង ជាពិសេសនៅពេលចំវេនទេវធីតាអង្គណាមួយ ដែលមានភក្សាហារ “លោហិត (ឈាម)” ដែលធ្វើឱ្យមនុស្សមួយចំនួនយល់ថា ត្រូវរៀបចំគ្រឿងចង្អាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការពន្យល់របស់ អុឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងបទសម្ភាសជាមួយ កម្ពុជាថ្មី កាលពីឆ្នាំកន្លងទៅ បានឱ្យដឹងថា “ភក្សាហារ” ក្នុងបរិបទនេះ ជាតម្រាចំណាំក្នុងក្បួនទស្សន៍ទាយបុរាណ ដែលមានន័យថា ជាសញ្ញាបង្ហាញពីហេតុការណ៍អាចកើតមាន។

ជាក់ស្តែង បើមហាសង្ក្រាន្តចំថ្ងៃវេនទេវតាដែលសោយ “លោហិត (ឈាម)” ឬ “សាច់ទ្រាយ” នោះជាសញ្ញាបង្ហាញពីហេតុការណ៍អាចកើតមាន និងជាការរំលឹកឱ្យរាស្ត្រខ្មែរមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ក្នុងការរស់នៅ និងត្រៀមខ្លួនទប់ទល់នឹងហេតុការណ៍មិនអាចស្មានទុកនានា មិនមែនមានន័យថា ត្រូវរៀបចំដង្វាយជាគ្រឿងចង្អាមនោះឡើយ។

ទាំងនេះ ត្រូវបានចាត់ទុកថាជាតម្រាចំណាំក្នុងក្បួនទស្សន៍ទាយបុរាណ ដែលប្រើសម្រាប់បញ្ជាក់នូវស្ថានការណ៍អាចកើតមានក្នុងសង្គម ឬជីវិតប្រចាំថ្ងៃ ដោយមានគោលបំណងឱ្យមនុស្សរស់នៅដោយមានស្មារតីប្រុងប្រយ័ត្នខ្ពស់។

ឯអត្ថន័យសំខាន់នៃពិធីទទួលទេវតា មិនស្ថិតនៅលើភាពអធិកអធមនៃដង្វាយនោះទេ ប៉ុន្តែស្ថិតនៅលើសេចក្ដីជ្រះថ្លា ការគោរពជំនឿ និងការចូលរួមរបស់សមាជិកគ្រួសារ ដើម្បីចាប់ផ្តើមឆ្នាំថ្មីដោយសេចក្ដីសុខ សុភមង្គល និងសិរីរុងរឿង។

គួរបញ្ជាក់ថា សង្ក្រាន្តឆ្នាំនេះ នឹងចូលនៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៤៨ នាទីព្រឹក។ ទេវធីតាដែលជាមគ្គនាយិកា ឆ្នាំមមី ព្រះនាម “រាក្យសាទេវី” រាជបុត្រីទី៣ នៃកបិលមហាព្រហ្ម។ ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម (ផ្កាឈូក) អាភរណៈម៉ោរា ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់កៅទណ្ឌ (ធ្នូ) និងភក្សាហារលោហិត (ឈាម) គង់លើអស្សតរ (សេះ) ជាយានពាហនៈ ដោយមានកិរិយាឈរបើកព្រះនេត្រ៕

គប្បីដឹង! វេលាមហាសង្ក្រាន្ត និងគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម