ព័ត៌មានជាតិ
ទីតាំងកប់សពសហគមន៍ជនជាតិដើមភាគតិចក្លាយជាទីតាំងទាក់ទាញទេសចរនៅខេត្តភាគឦសាន
ទីតាំងកប់សពរបស់សហគមន៍ជនជាតិភាគតិចក្នុងខេត្តរតនគិរី បានក្លាយជាគោលដៅមួយដែលទេសចរចង់ទៅទស្សនា ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌របស់ជនជាតិដើមភាគតិចក្នុងខេត្តភាគឦសាន។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានប្រាប់ថា ទីតាំងកប់សពរបស់ជនជាតិដើមភាគតិច ស្ថិតនៅឃុំកាចូននៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី។
លោកថា ទីតាំងបុរាណដ្ឋាននេះបានក្លាយជាគោលដៅទេសចរណ៍មួយ ដែលតែងតែទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទៅទស្សនាជាហូហែរ ដើម្បីស្វែងយល់ពីប្រពៃណីកប់សពរបស់ជនជាតិដើមភាគតិចនៅភូមិភាគឦសាន។

ក្រៅពីទីតាំងវប្បធម៌របស់ជនជាតិដើមភាគតិច លោក ញ៉ែម សំអឿន បានបញ្ជាក់ថា នៅក្នុងខេត្តរតនគីរីនៅមានតំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍ផ្សេងទៀត ក្នុងនោះមានសំណង់ប្រាសាទបុរាណ និងដំណាក់ជិះដំរីរបស់ព្រះករុណានៅស្រុកលំផាត់។
លោកថា ដំណាក់ជិះដំរីរបស់អតីតព្រះមហាក្សត្រខ្មែរ បច្ចុប្បន្ននៅសល់ស្ពាននិងជណ្ដើរជាមរតកបន្សល់ទុកមកដល់បច្ចុប្បន្ននេះ។
ពាក់ព័ន្ធទីតាំងកេរ្តិ៍មករតរបស់អតីតព្រះមហាក្សត្រខ្មែរនេះ អាជ្ញាធរបានណែនាំមិនឲ្យមានការប៉ះពាល់ឬធ្វើអ្វីនោះឡើយ ដោយត្រូវរក្សាស្ថានភាពដើមឲ្យនៅដដែលទាំងស្រុង ដើម្បីថែរក្សាមរតកក្នុងការទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តនិងសិក្សាស្វែងយល់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


