ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ការប្រែប្រួលហុងគ្រី នាំដល់ការប្រែប្រួលនៅអឺរ៉ុប ចំពោះអ៊ីស្រាអែលនិងអ៊ុយក្រែន?
ការផ្លាស់ប្តូររដ្ឋាភិបាលនៅហុងគ្រី ក្នុងខែមេសានេះ មិនត្រឹមតែជាព្រឹត្តិការណ៍ផ្ទៃក្នុងរបស់ប្រទេសមួយនេះប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា «ក្បាលម៉ាស៊ីន» រុញច្រានឲ្យមានការប្រែប្រួលយ៉ាងខ្លាំងក្លានូវគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) ទាំងមូលទៀតផង។
ជាពិសេស ការបាត់បង់អំណាចរបស់លោក Viktor Orbán ដែលកាន់អំណាចនៅហុងគ្រី១៦ឆ្នាំ បានដកចេញនូវ «ដុំថ្មបាំងផ្លូវ» ដ៏ធំបំផុត ដែលកន្លងមកតែងតែរារាំងសាមគ្គីភាពរបស់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Jerusalem Post បានចុះផ្សាយកាលពីថ្ងៃទី២២មេសា។

កាលពីមុន ហុងគ្រីគឺជាឧបសគ្គចម្បងក្នុងការអនុម័តជំនួយសម្រាប់អ៊ុយក្រែន ដោយសារទំនាក់ទំនងជិតស្និទ្ធរវាងលោក Orbán និងទីក្រុងមូស្គូ។ ប៉ុន្តែការប្រែប្រួលថ្មីបាននាំមកនូវការបញ្ចប់សិទ្ធិវេតូ ដោយរដ្ឋាភិបាលថ្មីរបស់ហុងគ្រីបានយល់ព្រមតាមមតិភាគច្រើនរបស់ EU ដែលអនុញ្ញាតឲ្យកញ្ចប់ជំនួយយក្សចំនួន ៩០ ពាន់លានអឺរ៉ូ ត្រូវបានអនុម័តដោយគ្មានការរារាំង។
ហុងគ្រីលែងដាក់លក្ខខណ្ឌតឹងរ៉ឹងលើបញ្ហានយោបាយផ្ទៃក្នុង ដែលកាលពីមុនធ្លាប់ប្រើដើម្បីពន្យារពេលដំណើរការចូលជាសមាជិក EU របស់អ៊ុយក្រែន។ ការណ៍ដែលអឺរ៉ុបមានសំឡេងតែមួយដោយគ្មានការរារាំងពីហុងគ្រី គឺជាការផ្ញើសារព្រមានយ៉ាងខ្លាំងទៅកាន់រុស្ស៊ីថា ការព្យាយាមបំបែកបំបាក់អឺរ៉ុបលែងមានប្រសិទ្ធភាពទៀតហើយ។
ជាការកត់សម្គាល់ដ៏ធំនោះគឺ ហុងគ្រីធ្លាប់ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់បំផុតរបស់អ៊ីស្រាអែល និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងប្លុកអឺរ៉ុប។ ការប្រែប្រួលមួយនេះក៏បានជះឥទ្ធិពលដល់អ៊ីស្រាអែលជាច្រើន។ កន្លងមក ហុងគ្រីតែងតែរារាំង EU មិនឲ្យចេញសេចក្តីថ្លែងការណ៍រួមរិះគន់សកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ឬការដាក់ទណ្ឌកម្មលើអ្នកតាំងទីលំនៅខុសច្បាប់។
នៅពេលហុងគ្រីផ្លាស់ប្តូរជំហរនយោបាយបែបនេះ EU អាចនឹងមានសំឡេងរួមគ្នាកាន់តែម៉ឺងម៉ាត់ក្នុងការទាមទារឲ្យមានបទឈប់បាញ់ និងការគោរពសិទ្ធិមនុស្ស។ អឺរ៉ុបនឹងងាកទៅរកគោលនយោបាយមួយដែលមាន «តុល្យភាពជាងមុន» រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយលែងមានការការពារដាច់អហង្ការពីសំណាក់ហុងគ្រីដូចមុនទៀតហើយ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថ្មីរបស់ហុងគ្រី ក្រោមការដឹកនាំរបស់ លោក Péter Magyar ចង់ស្តាររូបភាពហុងគ្រីឡើងវិញ និងត្រូវការដោះលែងកញ្ចប់ថវិកាជាតិដែលត្រូវបាន EU បង្កក។ ដើម្បីសម្រេចបាននូវចំណុចនេះ ហុងគ្រីត្រូវតែ តម្រូវគោលនយោបាយការបរទេសឲ្យស្របតាមស្មារតីរួមរបស់ EU។ បញ្ឈប់ការដើរផ្ទុយពីគេលើបញ្ហាយុទ្ធសាស្ត្រសន្តិសុខពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


