កីឡាករជើងខ្លាំងផ្នែកកីឡាស្នូកឃ័រ លោក នាង តុលា បានចូលនិវត្តន៍ពីជម្រើសជាតិហើយ ព្រោះប្រឡូកក៏យូរឆ្នាំ និងជាការទុកឱកាសដល់ក្មេងៗជំនាន់ក្រោយបង្កើតស្នាដៃជូនជាតិមាតុភូមិបន្តពីលោកតទៅទៀតលើឆាកអន្តរជាតិ។
លោក នាង តុលា ថាការខ្វះអ្នកឧបត្ថម្ភគាំទ្រធ្វើឲ្យវិស័យកីឡាស្នូកឃ័រនៅកម្ពុជាស្ងប់ស្ងាត់មិនសូវចេញមុខមាត់ ឬមានការប្រកួតដូចកីឡាផ្សេងៗរយៈពេលប៉ុន្មានឆ្នាំមកនេះ។
អតីតជើងខ្លាំងផ្នែកស្នូកឃ័រប្រចាំប្រទេសកាលពីជាង ១០ឆ្នាំមុនលោក នាង តុលា ថាខ្លួនស្វាគមន៍ជានិច្ចចំពោះអ្នកគាំទ្រចង់ជួប ចង់ប្រកួតសាកល្បងសមត្ថភាព ឬចង់ហ្វឹកហាត់អាចមកកន្លែងក្លឹបរបស់លោកបាននៅមុខវិទ្យាល័យបាក់ទូក។