ព័ត៌មានអន្ដរជាតិ
អាមេរិកបន្តដាក់ថៃក្នុងបញ្ជីតាមដានពាណិជ្ជកម្ម ១ ឆ្នាំទៀត
សហរដ្ឋអាមេរិកបានបន្តដាក់ប្រទេសថៃក្នុង «បញ្ជីតាមដានពាណិជ្ជកម្ម» រយៈពេល ១ ឆ្នាំទៀត ដោយជំរុញឱ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងប្រឆាំងនឹងវេទិកាលួចចម្លងតាមអ៊ិនធឺរណិត និងការកំណត់គោលដៅលើអ្នករំលោភកម្មសិទ្ធិបញ្ញាតូចតាចៗបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំពិសេស ៣០១ របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ទី១ ឧសភា។
គិតមកទល់បច្ចុប្បន្ន ថៃបានស្ថិតក្នុងបញ្ជីតាមដានពាណិជ្ជកម្មរយៈពេល ១០ ឆ្នាំជាប់ៗគ្នាហើយ បន្ទាប់ពីអាមេរិកដកប្រទេសនេះចេញពី «បញ្ជីតានដានជាអាទិភាព» ដែលថៃធ្លាប់ជាប់ចន្លោះពីឆ្នាំ ២០០៧ ដល់ ២០១៧។
ដៃគូពាណិជ្ជកម្មអាមេរិកចំនួន ១៨ ផ្សេងទៀត ក៏ស្ថិតនៅក្នុងបញ្ជីតាមដានដូចគ្នា ដោយពួកគេត្រូវដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញា (IP) ជាមូលដ្ឋាន ក្រោមការទាមទាររបស់អាមេរិក ដែលប្រទេសទាំងនោះមានដូចជា អាល់ហ្សេរី អាហ្សង់ទីន បាបាដូស បេឡារូស បូលីវី ប្រេស៊ីល កាណាដា កូឡុំប៊ី អេក្វាឌ័រ អេហ្ស៊ីប សហភាពអឺរ៉ុប(EU) ហ្គាតេម៉ាឡា ម៉ិកស៊ិក ប៉ាគីស្ថាន ប៉ារ៉ាហ្គាយ ប៉េរូ ទ្រីនីដាដ និងតូបាហ្គោ និងតួកគី។
របាយការណ៍របស់ USTR បានបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់វឌ្ឍនភាពរបស់ថៃលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម (Patent) និងច្បាប់រក្សាសិទ្ធិ។ យ៉ាងណាមិញ កង្វល់នៅតែមាន ដោយ USTR និយាយថា បើទោះបីជាមានវិធានការប្រឆាំងនឹងឃ្លាំង និងមជ្ឈមណ្ឌលចែកចាយក៏ដោយ បណ្តាញអនឡាញដែលផ្តល់ជូនទំនិញក្លែងក្លាយ និងទំនិញលួចចម្លង នៅតែមានជាប្រចាំ។ ភ្នាក់ងារអាមេរិកដដែលបានជំរុញឱ្យថៃ ផ្តោតលើបទល្មើសប្រព្រឹត្តដោយប្រតិបត្តិករតូចៗ ជាជាងការកំណត់គោលដៅតែអ្នកចែកចាយធំៗ។
គួរគូសបញ្ជាក់ថា ការជាប់នៅក្នុងបញ្ជីតាមដានពាណិជ្ជកម្មរបស់អាមេរិក ធ្វើឱ្យប្រទេសថៃស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ និងសម្ពាធការទូតពីសហរដ្ឋអាមេរិក ដើម្បីកែលម្អ និងអនុវត្តច្បាប់ ហើយការអូសបន្លាយនៃបញ្ហាអាចប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត។ ឆ្លើយតបនឹងការសម្រេចចុងក្រោយ មន្រ្តីថៃបាននិយាយថា រដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាដែលនៅតែជាក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិក ហើយការជំរុញឲ្យថៃដកចេញពីបញ្ជីតាមដាន នៅតែជាគោលដៅសំខាន់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


