កីឡា
Legend កីឡាស្នូកឃ័រលោក នាង តុលា សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិទុកឱកាសដល់អ្នកជំនាន់ក្រោយ
កីឡាករជើងខ្លាំងផ្នែកកីឡាស្នូកឃ័រ លោក នាង តុលា បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ព្រោះប្រឡូកក៏យូរឆ្នាំដែរ និងជាការទុកឱកាសដល់អ្នកជំនាន់ក្រោយៗបង្កើតស្នាដៃជូនជាតិមាតុភូមិបន្តពីលោកតទៅទៀតចេញប្រកួតលើឆាកអន្តរជាតិ។

លោក នាង តុលា
លោក នាង តុលា ដែលគេស្គាល់ថាជាកីឡាករជើងចាស់ និងមានប្រវត្តិខ្លាំងលើវិស័យកីឡាស្នូកឃ័រ បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយនៅពេលនេះ។ ដោយសារតែលោកចំណាយពេលជាមួយក្រុមជម្រើសជាតិនេះយូរឆ្នាំមកហើយ ដូច្នេះសមល្មមសម្រាកដើម្បីផ្ដល់ឱកាសដល់កីឡាករជំនាន់ក្រោយបង្កើតស្នាដៃជូនជាតិបន្តទៅទៀតផងដែរ។
អតីតជើងខ្លាំងរូបនេះបន្ថែមទៀតថា លោកនៅលេងកម្សាន្តសប្បាយផ្នែកក្រៅជម្រើសជាតិ និងអាចចេញលេងជាឯកជនដដែលទេ ដូច្នេះអ្នកចង់ជួបលោកក៏អាចទៅកាន់ក្លឹបផ្ទាល់ខ្លួនរបស់លោកនៅមុខវិទ្យាល័យបាក់ទូកបាន។ លោកអរគុណចំពោះអ្នកគាំទ្រកន្លងមកដែលស្រឡាញ់ចូលចិត្តតាំងពីដើមរហូតដល់លោកបានចូលនិវត្តន៍នៅពេលនេះ។

លោក នាង តុលា
បញ្ជាក់ដែរថា លោក នាង តុលា ជាអតីតកីឡាករស្នូកឃ័រដែលមានសមត្ថភាព និងមានភាពល្បីល្បាញជាយូរឆ្នាំមកហើយនៅកម្ពុជា។ រូបលោកធ្លាប់បានដណ្ដើមមេដាយលើឆាកអន្តរជាតិ និងបានធ្វើឲ្យបណ្ដាប្រទេសផ្សេងៗបានស្គាល់ពីកម្ពុជាផងដែរ។ ថ្មីៗនេះសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាបានប្រកាសពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់លោក នាង តុលា ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


