Connect with us

កីឡា

Peprah និង Kurita នៅ​តែ​បន្ត​​ប្រជែង​ពាន​ស្បែក​ជើង​មាស លីគ​កម្ពុជា

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ Kurita Mark Adjie របស់ អង្គរថាយហ្គឺរ និង​កីឡាករ Kwame Peprah របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​តែ​បន្ត​​ប្រជែង​​​ពាន​ស្បែក​ជើង​មាស ក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា ដែល​ជិត​នឹង​បញ្ចប់​រដូវ​កាល​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​រវាង អង្គរថាយហ្គឺរ និង ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែលបញ្ចប់​ទៅ​ដោយ​ម្ចាស់​ផ្ទះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៤-៣ នៅ​ទឹក​ដី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា ឆ្នាំ ២០២៦ កីឡាករ​ទាំង​ពីរ​នាក់សុទ្ធ​តែ​រក​បាន ២ គ្រាប់​ដូច​គ្នា។

អង្គរថាយហ្គឺរ បាន​នាំ​មុខ ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ នៅ​វគ្គ​ទី១ ដែល​រក​បាន​ដោយ​កីឡាករ  Kurita Mark Adjie រក​បាន ២ គ្រាប់​នៅ​នាទី១៣ និង ៣៤ និង ១ គ្រាប់​ទៀត​រក​បាន​កីឡាករ​ ឃូលីបាលី អាប់ឌែល កាខែវ នៅ​នាទី​១៧។ ការ​រក​បាន​គ្រាប់​បាល់​នៅ​វគ្គ​ទី១​នេះ ដោយសារ ព្រះ​ខ័ន​រាជ​ស្វាយរៀង មិន​សូវ​ប្រើ​ប្រាស់​កីឡាករ​ជម្រើស​ដៃ​ទី​១​ទេ ពី​ព្រោះ​ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​លីគ​រដូវ​កាល​នេះ​ទៅ​ហើយ។

ការ​រក​បាន ២ គ្រាប់របស់ Kurita Mark Adjie បន្ថែម​លើ ១៨ គ្រាប់​មុន ដូច្នេះ​រូប​គេ​រក​បានសរុប ២០​គ្រាប់ ដែល​តាម​ពី​ក្រោយ Kwame Peprah មាន ២៣ គ្រាប់។ គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ដូរ​ចូល​កីឡាករ​ជម្រើស​ដៃ​ទី​១​ក្នុង​នោះ​មាន​ទាំង​កីឡាករ Kwame Peprah។ ការ​ដូរ​ចូល​ក្នុង​វគ្គ​ទី២ រូប​គេ​រក​បាន ២ គ្រាប់​តែ​ម្តងនៅ​វគ្គ​ទី​២ នៅ​នាទី​៧៥ និង ៧៩ ហើយ​​ខ្សែ​ប្រយុទ្ធ Patrick Robson រក​បាន ១ គ្រាប់​នៅ​នាទី​៨៤ ប៉ុន្តែ​ចុង​ម៉ោង អង្គរថាយហ្គឺរ រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​កីឡាករ ហាន់ ទី។

ការ​រក​បាន ២ ​គ្រាប់​របស់ Kwame Peprah បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​គ្រាប់​បាល់​សរុប ២៣ គ្រាប់ដែល​នាំ​មុខ​ ៣ គ្រាប់​លើ​ខ្សែ​ប្រយុទ្ធ​របស់​អង្គរថាយហ្គឺរ Kurita Mark Adjie ដែល​មាន ២០ គ្រាប់។ រូប​គេ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការឈ្នះ​ពាន​ស្បែក​ជើង​មាសរដូវ​កាល​នេះ។

លីគ​បាល់ទាត់​កំពូល​កម្ពុជារដូវ​កាល​នេះ​នៅ​សល់​តែ ២ ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាលនេះ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​បាន​ឈ្នះ​ជើង​ឯក​ទៅ​ហើយ​ត្រូវ​ជួប បឹងកេត ថ្ងៃទី​៧ ខែ​ឧសភា និង​ចុង​ក្រោយ​ជួប ភ្នំពេញ​ក្រោន ថ្ងៃ​ទី​១៧ ខែ​ឧសភា ខណៈ អង្គរថាយហ្គឺរ ត្រូវ​ជួប អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃ​ទី​១០ ខែ​ឧសភា និង​ជួប ណាហ្គាវើលដ៍ ថ្ងៃ​ទី​១៧ ខែ​ឧសភា៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម