កីឡា
លោក នាង តុលា ការខ្វះអ្នកឧបត្ថម្ភទើបធ្វើឲ្យវិស័យកីឡាស្នូកឃ័រស្ងប់ស្ងាត់
លោក នាង តុលា ថាការខ្វះអ្នកឧបត្ថម្ភគាំទ្រធ្វើឲ្យវិស័យកីឡាស្នូកឃ័រនៅកម្ពុជាស្ងប់ស្ងាត់មិនសូវចេញមុខមាត់ ឬមានការប្រកួតដូចកីឡាផ្សេងៗរយៈពេលប៉ុន្មានឆ្នាំមកនេះ។

លោក នាង តុលា និងលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ
អតីតជើងខ្លាំងផ្នែកស្នូកឃ័រ និងជាកីឡាករជម្រើសជាតិ លោក នាង តុលា បានឲ្យដឹងថា អំឡុងស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះកីឡាមួយនេះហាក់មានសន្ទុះគាំទ្រ និងមានមហាជនឃើញខ្លះ។ ប៉ុន្តែក្រោយបញ្ចប់ស៊ីហ្គេមនោះមកវិស័យកីឡាស្នូកឃ័រក៏បានស្ងាត់ទៅវិញដែរ។

លោក នាង តុលា
ជើងខ្លាំងអំឡុងឆ្នាំ២០០២ រូបបន្ថែមទៀតថា តាមការយល់ឃើញរបស់លោកគឺដោយសារខ្វះការឧបត្ថម្ភពីសប្បុរសជន បណ្ដាក្រុមហ៊ុនផ្សេងៗដល់សហព័ន្ធ។ ការខ្វះថវិកាធ្វើឲ្យសហព័ន្ធមិនមានលទ្ធភាពក្នុងការបង្កើតពានរង្វាន់នានា ឬបង្កើតជាការប្រកួតតូច-ធំ ឡើងដែលនេះជាចំណុចសំខាន់ក្នុងការដុះខាត់សមត្ថភាពកីឡាករផង និងជាការពង្រីកផ្សព្វផ្សាយកីឡាមួយនេះដល់ស្រទាប់មហាជនផង។
លោក នាង តុលា អំពាវនាវដល់សប្បុរសជន ឬក្រុមហ៊ុនឯកជនទាំងអស់ដែលស្រឡាញ់ចង់រួមអភិវឌ្ឍន៍វិស័យកីឡាស្នូកឃ័រកម្ពុជាឲ្យមានភាពរីកចម្រើនសូមជួយដល់សហព័ន្ធដើម្បីឲ្យមានលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតផ្សេងៗឲ្យបានជាបន្តបន្ទាប់។

លោក នាង តុលា
បញ្ជាក់ដែរថា សហព័ន្ធកីឡាស្នូកឃ័រនាបច្ចុប្បន្ននេះគឺហាក់ស្ងប់ស្ងាត់ខ្លាំង និងមានសូវទទួលបានប្រជាប្រិយភាពពីមហាជននោះឡើយ។ ការស្ងប់ស្ងាត់នេះបានធ្វើឲ្យមហាជនមួយចំនួនស្ទើរមិនដឹងថាសហព័ន្ធកីឡាមួយនេះនៅមានដំណើរការទៀតផង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


