បច្ចេកវិទ្យា
បច្ចេកវិទ្យា DeepFake បន្លំមុខស្ទើរមិនដឹង ក្លាយជារឿងគួរឱ្យខ្លាចបំផុតលើអ៉ិនធើណេត
បច្ចេកវិទ្យាបន្លំមុខមាត់ឬហៅថា DeepFake បានក្លាយជារឿងក្តៅគគុកលើបណ្តាញអ៉ីនធើណេតដែលមនុស្សគ្រប់គ្នាព្រួយបារម្ភលើកមកជជែក។ សកម្មនេះបង្កឱ្យមានកំណើននៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយច្រើនគួរឱ្យកត់សម្គាល់។ តើ DeepFake គឺជាអ្វី? ហេតុអ្វីបានជាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្សព្វផ្សាយ?

DeepFake គឺជាទម្រង់បច្ចេកវិទ្យាមួយរបស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដែលអាចផ្លាស់ប្តូរមុខមាត់មនុស្សលើបណ្តាញអ៉ីនធើណេតឱ្យមើលទៅដូចពិតៗ ហើយមនុស្សជាច្រើនមើលមិនដឹងថា មុខនោះជាការកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើបនេះឡើយ។ មានវិធីសាស្រ្តជាច្រើនក្នុងការបង្កើត DeepFake ដែលពឹងផ្អែកទៅលើបណ្តាញពាក់ព័ន្ធ Autoencoders ធ្វើឱ្យមានការផ្លាស់ប្តូរផ្ទៃមុខ។
ឧទាហរណ៍ លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកធ្លាប់ត្រូវបានជនអនាមិកប្រើបច្ចេកវិទ្យា DeepFake ដោយជននោះបានយកមនុស្សដែលមានរូបរាងស្រដៀងលោក Mark រួចយកវីដេអូកាត់យកតែមុខលោក Mark ដើម្បីមកដាក់លើមនុស្សនោះជាការស្រេច។ មានកម្មវិធីជាច្រើនដែលអាចប្រតិបត្តិការបច្ចេកវិទ្យានេះបានហើយវាងាយៗសម្រាប់អ្នកប្រើដំបូងដូចជា កម្មវិធីចិន Zao កម្មវិធី DeepFace Lab និង FaceApp ជាដើម ដែលសុទ្ធសឹងតម្លើង AI ចូលដើម្បីអនុញ្ញាតឱ្យប្តូរទម្រង់មុខ។

ជាក់ស្តែង បច្ចេកវិទ្យានេះបានបង្កការរំខានដល់ប្រព័ន្ធផ្សព្វផ្សាយ ព្រោះមានហានិភ័យជះឥទ្ធិពលដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលអាចកាត់តរូបអ្នកនយោបាយ តារាល្បីៗ បុគ្គលសាធារណៈផ្សេងៗនិងយកមកប្រើប្រាស់ក្នុងផ្លូវអាក្រក់។ យោងតាមរបាយការណ៍របស់ Deeptrace បានឱ្យដឹងថា វីដេអូអាសអាភាសប្រមាណ ៩៦ ភាគរយ បានប្រើប្រាស់ជាបច្ចេកវិទ្យា Deepfake នេះ។ កាលពីឆ្នាំ ២០១៨ គណបក្សនយោបាយ Belgian បានបញ្ចេញវីដេអូដែលថា លោក ដូណាល់ ត្រាំ មានអនុសាសន៍អំពាវនាវឱ្យបេហ្សិចដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្តែការពិតលោកត្រាំមិនបាននិយាយសូម្បីតែបន្តិច ព្រោះនោះគឺជាបច្ចេកវិទ្យា DeepFake ប៉ុណ្ណោះ។
វាមិនត្រឹមបង្កើតឱ្យមានការយល់ច្រឡំតែប៉ុណ្ណោះទេ ប៉ុន្តែវាជារលកនៃព័ត៌មានក្លែងក្លាយនាពេលអនាគត ដែលត្រូវការពេលពិនិត្យពិច្ច័យយូរទម្រាំដឹងថានោះជាភាពក្លែងក្លាយ៕
អត្ថបទ៖ Jacqueli
ប្រភព៖ Business Insider
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


