បច្ចេកវិទ្យា
ការពារលេខកូដផ្ទាល់ខ្លួន! ពេលនេះលេខសម្ងាត់ជាង៨ពាន់លាន កំពុងលុកលុយដោយជនអនាមិក
ជនអនាមិកម្នាក់បានផុសចែកចាយលេខសម្ងាត់ចំនួនប្រមាណ ៨.៤ ពាន់លាននៅក្នុងវេទិកាដ៏ពេញនិយមមួយរបស់ក្រុមអ្នកវាយប្រហារ។

បើតាមការអះអាងរបស់ជនអនាមិកបានបញ្ជាក់ថា លេខសម្ងាត់ទាំងអស់នេះគឺមានប្រវែងពី ៦ទៅ ៨ខ្ទង់ ពុំមានតួអក្សរប្រភេទ ASCII និងពុំមានការដកឃ្លាផងដែរ។ ក្រុមជនអនាមិកបានឱ្យឈ្មោះទាក់ទងនឹងការចែកចាយនេះថា RockYou2021 ដែលជាឈ្មោះស្រដៀងគ្នាទៅនឹងការវាយប្រហារ (RockYou) កាលពីឆ្នាំ ២០០៩ ដែលពេលនោះក្រុមជនអនាមិកបានធ្វើការវាយប្រហារចូលទៅក្នុងគេហទំព័របណ្ដាញទំនាក់ទំនងសង្គម ហើយបានលួចយកលេខសម្ងាត់ចំនួន ៣២ លានដែលបានរក្សាទុកដោយពុំមានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption)។

ជនអនាមិកបានអះអាងផងដែរថា លេខសម្ងាត់ដែលគេកំពុងតែចែកចាយនោះមានចំនួន ៨២ ពាន់លាន ប៉ុន្តែបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើទិន្នន័យនោះ ពួកគេបានរកឃើញថាលេខសម្ងាត់ទាំងអស់នោះគឺមានចំនួនតែ ៨.៤ ពាន់លានប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដី ពួកគេគិតថា ចំនួននេះគឺវាច្រើនលើសលុបបើប្រៀបធៀបទៅនឹងចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញនៅជុំវិញពិភពលោក។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសូមឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ប្រសិនបើលោកអ្នកពុំដែលបានធ្វើការផ្លាស់ប្ដូរ អស់រយៈពេលជាច្រើនខែ (ឬ ឆ្នាំ) មកហើយនោះ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអាន៖ ៧ ចំណុចបង្កើតលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីក្នុងប្រព័ន្ធឌីជីថល
ចុចអាន៖ តើ Google បរិច្ចាគថវិកាអស់ប៉ុន្មាន សម្រាប់ប្រឆាំងព័ត៌មានក្លែងក្លាយក្នុងឆ្នាំ ២០២១?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


