បច្ចេកវិទ្យា
ក្រុមហ៊ុនW&Kនាំបច្ចេកវិទ្យា Block Chain ចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា
ក្រុមហ៊ុនW&Kដែលវិយោគដោយជនជាតិកូរ៉េបាននាំមកនូវបច្ចេកវិទ្យា Block Chain និងបច្ចេកវិទ្យាថ្មីៗមកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល នៅប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន និងផ្សារភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា លោក កាង ចេហូ អគ្គនាយកក្រុមហ៊ុន W&K បានមានប្រសាសន៍ថា ការបង្កើតក្រុមហ៊ុន W&K ក្នុងគោលបំណង ដើម្បីផ្ដល់ជូននូវសេវាកម្មបែបបច្ចេកវិទ្យាសម័យទំនើប ជាពិសេស គឺបច្ចេកវិទ្យាប្លុកឆែន និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីបង្កើនចំណេះដឹង និងជីវភាពប្រចាំថ្ងៃរបស់គាត់។


លោកអគ្គនាយកក្រុមហ៊ុនបានបន្តថា ក្រុមហ៊ុនមានបេសកកម្មស្នូលចំនួន ៣ សំខាន់ៗគឺ ១. ផ្ដល់នូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានទាន់ពេលវេលា, ២. ផ្តោតលើការអភិវឌ្ឍន៍ចំណេះដឹង ដើម្បីរួមចំណែកអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ថ្មី (ប្លុកឆែន) តាមរយៈការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយ ចែករំលែកដល់ប្រជាជនកម្ពុជា សម្រាប់សហគមន៍ឱ្យមានជីវភាពប្រសើរឡើង និងកាត់បន្ថយវិសមភាពសង្គម និងទី៣. សមាហរណកម្មបច្ចេកវិទ្យា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជាឱ្យមានភាពរីកចម្រើន និងផ្សារភ្ជាប់កម្ពុជាទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយ និងការធ្វើសមាហរណកម្មបច្ចេកវិទ្យានាយុគសម័យឌីជីថល ៤.០ លើឆាកអន្ដរជាតិ។
លោក កាង ចេហូ បានអះអាងថា ជាងនេះទៀត W&K មិនត្រឹមតែជាការវិនិយោគបែប ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្ដែគឺចង់ជំរុញវិស័យបច្ចេកវិទ្យាប្លុកឆែនដល់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខ មានសេដ្ឋកិច្ចបែបឌីជីថល និងជាអ្នកផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាដល់បណ្ដាប្រទេសនានាក្នុងតំបន់ ឬក៏ទៅដល់ពិភពលោកតែម្ដង។
លោក ណា ចុងស៊ិក ប្រធានសមាគមប្លុកឆែនរបស់ប្រទេសកូរ៉េ និងជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន W&K បានឱ្យដឹងដែរថា ថ្វីដ្បិតតែកម្ពុជា កំពុងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាព័ត៌មានក៏ដោយ ប៉ុន្តែពុំទាន់មានបច្ចេកវិទ្យា Block Chain នៅឡើយនោះទេ។
លោកបានបន្តថា«ហេតុនេះ ក្នុងការចូលរួមក្នុងដំណើរការបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ ប្រសិនណាបើយើងអាចចាប់ផ្ដើមមុនគេ គេការចាប់យកបច្ចេកវិទ្យាទាំងនេះ ជាពិសេសបច្ចេកវិទ្យាBlock Chain នោះយើងនឹងមានឱកាសទទួលបាននូវចំណែកទីផ្សារដ៏ធំចំពោះបច្ចេកវិទ្យាដ៏ទំនើបមួយនេះ»។
លោកបានពន្យល់ថា បច្ចេកវិទ្យា Blockchain មិនត្រឹមតែជាបច្ចេកវិទ្យាបង្កើតឡើងដំបូងដើម្បីដោះដូរ និងបញ្ជាក់ភាពពិតប្រាកដរបស់រូបិយប័ណ្ណឌីជីថល Bitcoin ជាមូលដ្ឋានក្នុងការធ្វើបញ្ជីគណនេយ្យមួយ ដែលមានទម្រង់ជាប្រព័ន្ធសំណុំកុំព្យូទ័រមិនអាចកែប្រែបាននោះទេ ប៉ុន្ដែជាខ្សែស្រឡាយបណ្តុំព័ត៌មាន ប្រទាក់ក្រឡាគ្នា នៅក្នុងសំណុំកុំព្យូទ័រ ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យបញ្ជីទិន្នន័យនៃកុំព្យូទ័រ ដោយអ្នកប្រើប្រាស់ពីម្នាក់ទៅម្នាក់ ដែលអាចផ្ទុកទិន្នន័យបានធំ និងមានសុវត្ថិភាពខ្ពស់។


លោកបានបញ្ជាក់ទៀតថាលើសពីនេះទៀតបច្ចេកវិទ្យា Blockchain អាចប្រើដើម្បីបញ្ជាក់លម្អិតការធ្វើបញ្ជីគណនេយ្យនៅគ្រប់ទម្រង់ណាមួយ ដែលមានលើសពីរូបិយប័ណ្ណឌីជីថលទៅទៀត៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


