Connect with us

បច្ចេកវិទ្យា

ក្រុម Hacker រុស្ស៊ី​ បង្ហាញទិន្នន័យដែលលួចបានពី អ៊ុយក្រែន

បានផុស

នៅ

ក្រុម Hacker រុស្ស៊ី ដែលមានរហ័សនាមថា RaHDit បាននាំគ្នាចូលលុកលុយប្រព័ន្ធអីនធឺណិតអ៊ុយក្រែន ប្រមូលបានព័ត៌មានអំពីទាហាន និងមន្ត្រីអ៊ុយក្រែនជាង ៧0 នាក់ដែលទទួលខុសត្រូវលើប្រតិបត្តិការការពារតាមអ៊ីនធឺណិត និងបានបង្ហោះទិន្នន័យនោះចូលក្នុងវេបសាយ NemeZida ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រុម Hacker របស់រុស្ស៊ីនេះ ក៏បានផ្សព្វផ្សាយព័ត៌មានស្តីពីនិស្សិត និងគ្រូបង្រៀននៃសាកលវិទ្យាល័យយោធាអ៊ុយក្រែន ក៏ដូចជាមន្ត្រីនៃនាយកដ្ឋានព័ត៌មានវិទ្យានៃស្ថាប័នយោធាផ្សេងៗគ្នានៃប្រទេសនេះផងដែរ ហើយទិន្នន័យដែលពួក Hacker បង្ហាញ គឺជារបស់ក្រសួងការពារជាតិអ៊ុយក្រែន ឆ្មាំជាតិ កន្លែងបណ្តុះបណ្តាលសម្រាប់អ្នកឯកទេសការពារអ៊ីនធឺណិត និងសេវាសន្តិសុខអ៊ុយក្រែន ។

ដោយឡែក កាលពីដើមសប្តាហ៍នេះ ​ក្រុម RaHDit ក៏បានផ្សព្វផ្សាយបញ្ជីឈ្មោះពួក Hacker អ៊ុយក្រែនរាប់ពាន់នាក់ផងដែរមកពីក្រុមចំនួនពីរ គឺ IT Army of Ukraine និង Save UA ។

គួរឲ្យដឹងថា កាលពីខែកក្កដា ក្រុម RaHDit ក៏ធ្លាប់បានផ្សព្វផ្សាយព័ត៌មានអំពីមន្ត្រីរាប់ពាន់នាក់នៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែននៅលើគេហទំព័ររបស់ខ្លួន NemeZida ដោយទិន្នន័យនោះពាក់ព័ន្ធជាមួយមនុស្ស ២,៥០០ នាក់ រួមទាំងពលរដ្ឋរុស្សីដែលសហការជាមួយចារកម្មយោធារបស់អ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖​ Sputnik

ចុចអាន ៖ លោក Zelensky ថា ២០២៣ គឺជាឆ្នាំដែល អ៊ុយក្រែន ផ្ដោតលើសមរភូមិនៅ ភាគខាងកើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម