បច្ចេកវិទ្យា
កាណាដាបង្កើតមនុស្សយន្តសម្រាប់ជួយសម្រួលបន្ទុកអ្នកជំងឺវង្វេង
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Waterloo នៃប្រទេសកាណាដា បានបង្ហាញកម្មវិធីថ្មីសម្រាប់ដាក់បញ្ចូលមនុស្សយន្តដើម្បីធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់អ្នកជំងឺវង្វេង ។

ក្នុងកម្មវិធីមនុស្សយន្តអាចជួយបង្ហាញទីតាំងវត្ថុដែលអ្នកវង្វេងរកមិនឃើញបានយ៉ាងងាយ មួយវិញទៀតពួកគេក៏សង្ឃឹមថាអាចដាក់បញ្ចូលកម្មវិធីទៅក្នុងទូរស័ព្ទរបស់យើងឆាប់ៗផងដែរ ។
តាមការសិក្សាបានឲ្យដឹងថា ជំងឺវង្វេងមានឥទ្ធិពលលើមនុស្សចាស់ជនជាតិអាមេរិកចាប់ពីវ័យ ៦៥ ឆ្នាំឡើងទៅ ចំនួនម្នាក់ក្នុងចំណោម ១០ នាក់ ខណៈ ២២ ភាគរយទៀតនៃចំនួនដូចគ្នាកំពុងបង្ហាញសញ្ញាប្រឈមនឹងជំងឺកម្រិតស្រាល ។
អាស្រ័យហេតុនេះហើយ ក្រុមមនុស្ស ៤ នាក់នៅសាកលវិទ្យាល័យ Waterloo បានប្រើជាកម្មវិធីពិសេសបូករួមជាមួយកាមេរ៉ាសម្រាប់ដាក់ក្នុងមនុស្សយន្ត ដូច្នេះវានឹងកត់ចំណាំទីកន្លែង និងម៉ោងដើម្បីផ្ដល់ព័ត៌មានឲ្យម្ចាស់ដែលមានបញ្ហាវង្វេងពីវត្ថុដែលចង់រក ។

គួរបន្ថែមថា ថ្មីៗនេះអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Munich នៃមនុស្សយន្ត និងម៉ាស៊ីនវៃឆ្លាតក៏បានប្រកាសដែរអំពីមនុស្សយន្តអាល្លឺម៉ង់ឈ្មោះ Garmi ដែលជាជំនួយការផ្ទាល់ខ្លួនត្រូវបានរចនាឡើងដើម្បីជួយមនុស្សចាស់ក្នុងការណាត់ជួបពេទ្យ និងបញ្ហាតូចៗដូចជា ការបើកដប និងបម្រើអាហារជាដើម ៕
ចុចអាន ៖ ឆ្នាំ២០៣០ អង់គ្លេស នឹងបញ្ជូនមនុស្សយន្តទៅប្រយុទ្ធនៅលើសមរភូមិ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


